កម្ពុជាទទួលកំណត់ត្រាពិភពលោក ស្តីពីត្រីទឹកសាបធំបំផុត

2023/11/14 09:11:12 pm        312

ភ្នំពេញ៖ ត្រីបបែលយក្សរបស់កម្ពុជា ទម្ងន់ ៣០០គីឡូក្រាម ដែលមានប្រវែងដងខ្លួនពីច្រមុះដល់ចុងកន្ទុយ ៣,៩៨ម៉ែត្រ នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣នេះ បានទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោក ពីស្ថាប័នកំណត់ត្រាពិភព (GUINNESS WORLD RECORDS) ដែលជាត្រីទឹកសាបធំជាងគេលើពិភពលោក។

លោក ហ្សេប ហូហ្គេន ប្រធានគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ នៅក្នុងអង្គសិក្ខាសាលាអន្តរជាតិ ស្តីពីស្ថានភាពត្រីបបែលយក្សទឹកសាបក្នុងតំបន់ទន្លេមេគង្គ និងពិធីប្រគល់ជូនវិញ្ញាបនបត្រកំណត់​ត្រា​ពិភពលោក ស្តីពីត្រីទឹកសាបធំបំផុតជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរាជធានីភ្នំពេញ បានលើកឡើងថា នៅក្នុងឆ្នាំ២០២២ ត្រីបបែលយក្សទឹកសាបចំនួន ៣ក្បាល ត្រូវបានអ្នកនេសាទចាប់បានដោយចៃដន្យនៅក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា។ លោករៀបរាប់ថា ត្រីបបែលយក្សទី១ និងទី២ចាប់បាន នៅខែឧសភា ឆ្នាំ២០២២ មានទម្ងន់ ១៨០ និង១៤៣គីឡូក្រាម។ ចំណែកត្រីបបែលយក្សទី៣ មានទម្ងន់ ៣០០គីឡូក្រាម ដែលបានជាប់ក្នុងកំណត់ត្រានេះ។

ក្នុងពិធីបើកសិក្ខាសាលាថ្ងៃនេះ ឯកឧត្តម ហាស សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការអបអរសាទរ ​និងថ្លែងអំណរគុណដៃគូពាក់ព័ន្ធទាំងថ្នាក់ជាតិ អន្តរជាតិ និង​គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលបានខិតខំប្រឹងប្រែងចំពោះការងារនេះរហូត​ទទួលបានជោគជ័យ។

ឯកឧត្តម ក៏បានជំរុញឲ្យរដ្ឋបាលជល សហការជាមួយដៃគូអភិវឌ្ឍន៍ បន្តធ្វើការសិក្សាស្រាវជ្រាវ​បច្ចេកទេសវិទ្យាសាស្រ្តជលផល តាមដានការប្រែប្រួលធនធានជលផល និងលំនឹងប្រព័ន្ធអេកូឡូស៊ី​ជលផល ធ្វើយ៉ាងណារួមគ្នាការពារ និងអភិរក្សធនធានជលផលនៅតាមដងទន្លេមេគង្គ ដើម្បីជាដែនជម្រកសត្វទាំងឡាយ ​ជាពិសេសសម្រាប់ជាកន្លែងរស់នៅរបស់ត្រីមេពូជសំខាន់ៗ។

ពាក់ព័ន្ធការរៀបចំសិក្ខាសាលាថ្នាក់អន្តរជាតិនាពេលនេះ លោកស្រី ជា សីលា អ្នក​គ្រប់គ្រងប្រធានគម្រោង​អច្ឆរិយភាព​នៃទន្លេមេគង្គ បានបញ្ជាក់ថា ក្នុងគោលបំណងប្រមូលព័ត៌មាន​ពីស្ថានភាពត្រីបបែលយក្សទឹកសាបពីភាគីអ្នកពាក់ព័ន្ធមកពីតំបន់នានា ដូចជាអ្នកជំនាញមក​ពីម៉ាឡេស៊ី និងអូស្រ្តាលីជាដើម ដែលអាចឱ្យអ្នកស្រាវជ្រាវសំយោគព័ត៌មាន សម្រាប់ការធ្វើផែនការស្រាវជ្រាវ ការពារ និងអភិរក្សត្រីបបែបយក្សនៅក្នុងទន្លេមេគង្គនៅក្នុងប្រទេសកម្ពុជា ទន្លេនានានៅតំបន់អាស៊ីអាគ្នេយ៍ និងឧបទ្វីបដទៃទៀត។

សូមបញ្ជាក់ជូនថា ​គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ទទួលថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ ​ធ្វើការសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍​ជលផល​ទឹកសាប នៃរដ្ឋបាលជលផល ដើម្បីបង្កើនការយល់ដឹង ​សមត្ថភាពនៃការគ្រប់គ្រង មុខងារ​ដ៏សម្បូរបែបនៃទន្លេមេង្គសម្រាប់ធនធានជលផល និងធនធានវារីសត្វដទៃទៀត និងមនុស្សជាតិទាំងមូល៕អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        229

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm