ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ផ្តាំផ្ញើឱ្យកងកម្លាំងទាំងអស់ប្រុងប្រយ័ត្នក្នុងការចែករំលែករូបភាព ទីតាំងសព្វាវុធ យុទ្ធោបករណ៍ និងព័ត៌មាននានាពាក់ព័ន្ធនឹងវិស័យការពារជាតិ

2023/11/14 09:16:30 pm        430

បាត់ដំបង៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក ផ្តាំផ្ញើឱ្យកងកម្លាំងទាំងអស់ មានការប្រុងប្រយ័ត្នក្នុងការចែករំលែករូបភាព ទីតាំង សព្វាវុធ យុទ្ធោបករណ៍ និងព័ត៌មាននានា ពាក់ព័ន្ធនឹងវិស័យការពារជាតិ និងសន្តិសុខ ធានាដល់ការរក្សាការសម្ងាត់យោធា។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានផ្ដាំផ្ញើបែបនេះ ក្នុងឱកាស ជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អាវរងារ ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធទិសទី២ យោធភូមិភាគី៥ នៅទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥៣ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។

ឆ្លៀតក្នុងឱកាសនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានពាំនាំមតិផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកត្តិបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការ ជូនដល់បងប្អូនកងទ័ពយើង និងក្រុមគ្រួសារផងដែរ។ គ្រប់កាលៈទេសៈ ថ្នាក់ដឹកនាំយើងតែងតែយកចិត្តទុក្ខដាក់ពីសុខទុក្ខ ជីវភាព របស់បងប្អូន និងក្រុមគ្រួសារ។

ឧត្តមសេនីយ៍ឯកថ្លែងថា ការចែកអាវភ្លៀង និងអាវរងារជូនកងកម្លាំងយើងទាំង​អស់​នាពេលកន្លងមក គឺជានិមិត្តរូបនៃការផ្សារភ្ជាប់ទំនាក់ទំនងបន្ថែមទៀតរបស់សម្តេចទាំងទ្វេ ជាមួយកងកម្លាំងប្រដាប់អាវុធ ធានាការពារផលប្រយោជន៍ជាតិយើង។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បញ្ជាក់ថា រាជរដ្ឋាភិបាលបច្ចុប្បន្ន ដឹកនាំដោយសម្តេចធិបតី ឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ សីហា និងឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានជំរុញ និងពង្រឹងកំណែទម្រង់យោធា ទំនើបកម្មកងកម្លាំងប្រដាប់អាវុធ ពង្រឹងសមត្ថភាព និងបណ្តុះបណា្តលធនធានមនុស្ស ធានាការពារខឿនការពារជាតិ សុខសន្តិភាព និងប្រជាជន។

ឧត្តមសេនីយ៍ឯកថ្លែងថា៖«យើងត្រូវចេះទទួលយកមតិយោបល់ពីគ្រប់មជ្ឈដ្ឋាន រួចត្រិះរិះពិចារណា ថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍន៍​ និងស្ថាបនា បំពេញបន្ថែមនូវចំណុចខ្វះខាត»។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ថ្លែង កោតសរសើរដល់បងប្អូនកងកម្លាំងប្រដាប់អាវុធនៅភូមិភាគទី៥ ដែលតែងតែបង្កើនកិច្ចសហការជាមួយកងកម្លាំងប្រទេសជាប់ព្រំដែន ការពារតាមខ្សែបន្ទាត់ព្រំដែន ប្រែក្លាយជាព្រំដែនសន្តិភាព ទប់ស្កាត់បទល្មើសផ្សេងៗ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិតថ្លែងថា៖«ខ្ញុំបានផ្តាំផ្ញើឱ្យកងកម្លាំងទាំងអស់ មានការប្រុងប្រយ័ត្នក្នុង​ការចែករំលែករូបភាព ទីតាំង សព្វាវុធ យុទ្ធោបករណ៍ និងព័ត៌មាននានា ពាក់ព័ន្ធនឹងវិស័យការ​ពារជាតិ និងសន្តិសុខ ធានាដល់ការរក្សាការសម្ងាត់យោធា។ ក្នុងនាមជាកងកម្លាំង យើងបេ្តជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល បន្តគាំទ្រសម្តេចធិបតី និងបេ្តជ្ញាថែរក្សាការពារសុខសន្តិភាពឱ្យខានតែបាន»៕

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        75
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        121
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        125

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm