ឥណ្ឌូនេស៊ី ប្រកាសបេក្ខជនប្រធានាធិបតីនិងអនុប្រធានាធិបតី ៣ គូ សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៤

2023/11/14 09:39:18 pm        78

ឥណ្ឌូនេស៊ី ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសឥណ្ឌូនេស៊ី (KPU) បានប្រកាសកាលពីថ្ងៃចន្ទថា បេក្ខជនតំណែងប្រធានាធិបតី និងអនុប្រធានាធិបតីចំនួន៣គូ នឹងឈរឈ្មោះក្នុងការបោះឆ្នោតសកលឆ្នាំ ២០២៤ របស់ប្រទេសនេះ។ ស្នងការគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសឥណ្ឌូនេស៊ី (KPU) លោក Idham Holik បានប្រាប់សន្និសីទសារព័ត៌មានថា លោក Anies Baswedan និងលោក Muhaimin Iskandar, លោកGanjar Pranowo និងលោក Muhammad Mahfud, លោក Prabowo Subianto និងលោក Gibran Rakabuming Raka ត្រូវបានប្រកាសថាមានសិទ្ធិជាគូបេក្ខជនប្រកួតប្រជែងតំណែងប្រធានាធិបតី និងអនុប្រធានាធិបតី សម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ។ លោក Anie Baswedan គឺជាអតីតអភិបាលក្រុងហ្សាកាតា។ មិត្តរួមប្រជែងដំណែងរបស់លោកគឺលោក Muhaimin Iskandar គឺជាប្រធានគណបក្ស National Awakening មានទំនាក់ទំនងជាប្រវត្តិសាស្ត្រយ៉ាងរឹងមាំជាមួយអង្គការអ៊ីស្លាមនិយមធំបំផុតរបស់ប្រទេស គឺអង្គការ Nahdlatul Ulama (NU)។ លោក Ganjar Pranowo គឺជាអតីតអភិបាលខេត្តជ្វាខាងកើត ជាខេត្តមានប្រជាជនច្រើនបំផុតទីពីរនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ លោកឈរឈ្មោះជាមួយលោក Muhammad Mahfud ដែលបច្ចុប្បន្នកំពុងបម្រើការជារដ្ឋមន្ត្រីសម្របសម្រួលកិច្ចការនយោបាយ ច្បាប់ និងសន្តិសុខរបស់ប្រទេសឥណ្ឌូនេស៊ី។ទន្ទឹមនឹងនេះ លោក Prabowo Subianto បច្ចុប្បន្នជារដ្ឋមន្ត្រីការពារជាតិប្រទេសឥណ្ឌូនេស៊ី។ នេះជាលើកទី៣ហើយសម្រាប់លោក ក្នុងការប្រជែងតំណែងមេដឹកនាំកំពូលរបស់ប្រទេសនេះ បន្ទាប់ពីធ្លាប់ចាញ់លោកប្រធានាធិបតី Joko Widodo ក្នុងការបោះឆ្នោតឆ្នាំ ២០១៤ និងឆ្នាំ ២០១៩។ សម្រាប់ការបោះឆ្នោតឆ្នាំនៅ ២០២៤ លោកឈរឈ្មោះជាមួយលោក Gibran Rakabuming Raka ជាកូនប្រុសច្បងរបស់លោក Widodo។ ដោយមានអ្នកមានសិទ្ធិបោះឆ្នោតច្រើនជាង ២០០ លាននាក់ ដើម្បីចូលរួមបោះឆ្នោតនៅឆ្នាំក្រោយ ការបោះឆ្នោតសកលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤។ នៅថ្ងៃនោះ អ្នកបោះឆ្នោតនឹងមិនត្រឹមតែបោះឆ្នោតជូនបេក្ខជនប្រធានាធិបតី និងអនុប្រធានាធិបតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសមាជិកសភា និងក្រុមប្រឹក្សាជាតិផងដែរ ទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់តំបន់។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        62
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        92
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm