Maria Sakkari ទំលាក់​អ្នកការពារ​ជើងឯក Iga Swiatek ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ French Open

2021/06/10 08:22:45 pm        71

​វាយកូន​បាល់៖ ​ទីបំផុត​អ្នកការពារ​តំណែង​ជើងឯក​ព្រឹត្តិការណ៍​វាយ​កូន​បាល់ Grand Slam, French Open កីឡា​ការិនី​ប៉ូឡូញ Iga Swiatek បាន​ធ្លាក់​ចេញពី​កម្មវិធី​ហើយ ​ក្រោយ​បរាជ័យ​ក្រោម​ស្នាដៃ​កីឡា​ការិនី​ក្រិ​ក Maria Sakkari​។

​​កីឡា​ការិនី​លំដាប់​លេខ ១៧ Maria Sakkari បាន​បង្ហាញ​នូវ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​នាង​ក្នុង​ការ​យកឈ្នះ Iga Swiatek ដោយ​លទ្ធផល ៦-៤ និង ៦-៤​។ ​ជ័យជំនះ​របស់ Maria Sakkari ក៏បាន​បញ្ចប់​ដំណើរ​មិន​ចាញ់​សោះ ១១ប្រកួត និង ២២សិត​ជាប់​គ្នា​របស់ Iga Swiatek ឡើង​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ Grand Slam លើកដំបូង​ក្នុង​អាជីព​។ ​ងាក​ទៅ​ការប្រកួត​វគ្គ ៨នាក់​ចុងក្រោយ គូ​ចុងក្រោយ​ផ្នែក​នារី​កីឡា​ការិនី​ឆេ​ក Barbora Krejcikova ក៏បាន​កក់​កៅអី​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Grand Slam លើកដំបូង​ផង​ដែរ ​ក្រោយ​ជ័យជំនះ​លើ​កីឡា​ការិនី​វ័យក្មេង​អាមេរិក Coco Gauff​។

​​កីឡាការិនី​វ័យ ១៧ឆ្នាំ​អាមេរិក Coco Gauff បាន​ភ្លាត់​ពិន្ទុ Set Point ដល់​ទៅ ៥ដង​រហូត​ចាញ់​សិត​ដំបូង ៦-៧(៦-៨) មុន​ពេល​ដែល​កីឡា​ការិនី​ឆេ​ក Krejcikova យកឈ្នះ​សិត​ទី​ពីរ​ទៀត ៦-៣​។ ​ការ​ប្រកួត​ដែល​ចំណាយ​ពេល​ដល់ ១ម៉ោង ៥០នាទី​ធ្វើ​អោយ​កីឡា​ការិនី​លំដាប់​លេខ ៣៣ ពិភពលោក Barbora Krejcikova ធានាបាន​កៅអី​ជុំ​បន្ត​ជួប​ជាមួយ​កីឡា​ការិនី​ក្រិ​ក Maria Sakkari​។ ​មានន័យថា ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ French Open ផ្នែក​នារី​នៅសល់ ៤​នាក់​នេះ​សុទ្ធ​តែ​ជា​ការ​ឈាន​មកដល់​ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​លើកដំបូង​ទាំងអស់​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm