ប្រមុខការពារជាតិកម្ពុជា-វៀតណាមសន្យាបន្តរួមគ្នាទប់ស្កាត់រាល់បទឧក្រិដ្ឋកម្មឆ្លងដែនឲ្យកាន់តែមានប្រសិទ្ធភាព

2023/11/14 10:29:36 pm        190

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងនាយឧត្តមសេនីយ៍ ផាន វ៉ាន់យ៉ាង (Phan Văn Giang )រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅក្នុងកិច្ចជំនួបជាមួយគ្នាកាលពីម្សិលមិញ បានសន្យាបន្តរួមគ្នាថែរក្សា និងទប់ស្កាត់រាល់បទល្មើសនានានៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីផល ប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ។

 យោងតាមលទ្ធផលនៃកិច្ចជំនួប ដែលទូរទស្សន៍BTVទទួលបាននៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ប្រមុខការពារជាតិនៃព្រទេសទាំងពីរ បានឯកភាពក្នុងការបន្តផ្លាស់ប្តូរគណ:ប្រតិភូគ្នាទៅវិញទៅមក គ្រប់កំរិត និងការផ្លាស់ប្តូរវិស័យអប់រំបណ្តុះបណ្តាលសិក្ខាកាម ដើម្បីលើកកម្ពស់ធនធានមនុស្សកងទ័ពសមត្ថភាពកងទ័ពប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ «ព្រមទាំងពង្រឹកកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សុវត្ថិភាពតាមបណ្តោយព្រំដែន ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសឆ្លងដែនខុសច្បាប់ ទប់ស្កាត់បទល្មើសគ្រឿងញៀន ដើម្បីរក្សាអោយបានល្អប្រសើរនូវសន្តិសុខ សុវត្ថិភាព សម្រាប់ប្រជាជនប្រទេសទាំងពីរ ប្រកបមុខរបរចិញ្ចឹមជីវិត និងរស់នៅក្នុងភាពសុខសាន្តជាដើម» ។

 នៅក្នុងកិច្ចជំនួបនោះភាគីទាំងពីរ ក៏បាន ជំរាបជូនគ្នាទៅវិញទៅមកផងដែរ អំពីសភាពការណ៍វិវត្តន៍នៅក្នុងប្រទេសនីមួយៗទាំងសភាពការណ៍ជាតិ និងអន្តរជាតិ ទាក់ទងទៅនឹងសន្តិសុខក្នុងតំបន់ និងសាកលលោកដែលកំពុងកើតមានឡើងក្នុងពេលបច្ចុប្បន្ននេះ។

រដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីរកម្ពុជា វៀតណាម ក៏បានវាយតំលៃខ្ពស់ចំពោះការអនុវត្ត នូវកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិប្រទេសទាំងពីរ កងទ័ពទាំងពីរ ក្នុងរយៈពេលកន្លងមក ដែលបាននាំមកនូវផលប្រយោជន៍ដល់កងទ័ពទាំងពីរ ព្រមទាំងបានជំរុញការបន្តកិច្ចសហប្រតិបត្តិការគ្នាឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ។

 សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ ផាន វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋ   មន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ធ្វើទស្សនកិច្ច ជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕ ដោយ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        112
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        101
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm