ក្រសួងសង្គមកិច្ចបើកវគ្គបណ្តុះបណ្តាលស្ដីពីសិទ្ធិទទួលបានយុត្តិធម៌សម្រាប់ ជនមានពិការភាពក្នុងប្រព័ន្ធយុត្តិធម៌

2023/11/14 10:48:21 pm        136

សៀមរាប ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៣នេះ បើកវគ្គបណ្តុះបណ្តាលអំពី “សិទ្ធិទទួលបានយុត្តិធម៌សម្រាប់ ជនមានពិការភាពក្នុងប្រព័ន្ធយុត្តិធម៌ » ដែលធ្វើឡើងនៅខេត្ដសៀមរា។

វគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមពីលោកស្រី រូ អេដា អិល ហាច (RoueidEl Hage) អ្នកតំណាង ការិយាល័យឧត្តមស្នងការអង្គការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ឌជាច្រើនទៀត។

ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ថ្លែងថា 

វគ្គបណ្តុះបណ្តាលនេះ គឺជាបច្ច័យចំណេះដឹងបន្ថែមថ្មីមួយទៀត សម្រាប់ជូនអ្នកពាក់ព័ន្ធ ដូចជាព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង និងមន្ត្រីនៃលេខាធិកាដ្ឋានសាលាដំបូងដែលមកពីខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ ដំបង ដែលជាអ្នកអនុវត្តច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា តួអង្គ យ៉ាងសំខាន់និងមិនអាចខ្វះបាន ក្នុងការសម្រេច បាននូវស័ក្តិសិទ្ធិភាពនៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព បទដ្ឋានសិទ្ធិមនុស្ស ជាសកល បទដ្ឋានអន្តរជាតិ និងច្បាប់ជាតិនានា ក្នុងកិច្ចគាំពារដល់ជន មានពិការភាព ដែលជាមូលដ្ឋានគ្រឹះនៃការលើកកម្ពស់ការយល់ដឹង អំពីសិទ្ធិរបស់ជនមានពិការភាពនៅកម្ពុជា។វគ្គបណ្តុះបណ្តាលដ៍មានសារៈសំខាន់នេះ ទុកថាជាការដំណើរឈានទៅដល់ការលើកកម្ពស់ការផ្តល់សេវាយុត្តិធម៌ ជនមានពិការភាព ជាពិសេសស្ត្រី និងកុមារមានពិការភាព។បន្ទាបបន្ថោក ឬការដាក់ទារុណកម្មលើជនមានពិការភាពជាដើម។

ជាមួយគ្នានេះ យើងត្រូវរួមគ្នាផ្តល់នូវសេរីភាពដល់ជនមានពិការ ភាពឱ្យចាកផុតពីការកេងប្រវ័ញ្ច អំពើហិង្សា និងការរំលោភបំពាន រួម ទាំងផ្ដល់កិច្ចការពារសុចរិតភាពនៃបុគ្គល សិទ្ធិសេរីភាពនៃការផ្លាស់ប្តូរ ទីលំនៅ សញ្ជាតិ ការរស់នៅដោយឯករាជ្យ និងការធ្វើបរិយាបន្នជន មានពិការភាពទៅក្នុងសហគមន៍ និងគ្រប់វិស័យផងដែរ។រាជរដ្ឋាភិបាលកម្ពុជា បានការពារនូវសិទ្ធិក្នុងការចល័តទីផ្ទាល់ខ្លួន របស់ជនមានពិការភាព ហើយបានផ្តល់នូវសេរីភាពនៃការបញ្ចេញមតិ យោបល់ រួមទាំងសិទ្ធិក្នុងការធ្វើជាម្ចាស់ក្នុងអចលនទ្រព្យ ឬសន្តតិកម្ម ដែលមានសិទ្ធិត្រួតពិនិត្យកិច្ចការហិរញ្ញវត្ថុផ្ទាល់ខ្លួន សិទ្ធិទទួលបានការ ចុះបញ្ជីអត្រានគោលដ្ឋាន អត្តសញ្ញាណបណ្ណ និងបណ្ណបើកបរជាដើម។

បន្ថែមលើសពីនេះ ជនមានពិការភាពកម្ពុជាក៍មានសិទ្ធិទទួល បានព័ត៌មាន សិទ្ធិទទួលការគោរពសិទ្ធិជាបុគ្គល ការគោរពលំនៅដ្ឋាន និងគ្រួសារ សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលការមើលថែសុខភាព និងស្តារលទ្ធភាពពលកម្ម សិទ្ធិទទួលបានការងារនិងមុខរបរ ដើម្បីមាន ជីវភាពសមរម្យ រួមទាំងកិច្ចគាំពារសង្គមដែលកំពុងត្រូវបានអនុវត្ត៕ ដោយ ៖ ឈិត សាវី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        149
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        125
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm