មេដឹកនាំប្រេស៊ីលស្វាគមន៍ពលរដ្ឋដែលត្រឡប់មកពីតំបន់ហ្កាហ្សា ហើយថ្កោលទោស «អំពើហិង្សាដ៏អមនុស្សធម៌»

2023/11/14 11:09:33 pm        174

ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva កាលពីថ្ងៃចន្ទ (ទី១៣ ខែវិច្ឆិកា) បានស្វាគមន៍ពលរដ្ឋចំនួន ៣២នាក់ ដែលរដ្ឋាភិបាលរបស់លោក បានរៀបចំដោះស្រាយជួយសង្គ្រោះពីតំបន់ហ្កាហ្សាស្ទ្រីប ក្នុងសប្តាហ៍នេះ បន្ទាប់ពីមានការចរចាររយៈពេល ១ខែ ដោយបានទៅទទួលស្វាគមន៍អ្នកទាំងនោះនៅឯមូលដ្ឋានទ័ពអាកាស Brasilia ក្រោយមានជើងហោះហើរជិត ១ថ្ងៃ។

ជនជាតិប្រេស៊ីលទាំងនោះ បានឆ្លងកាត់ព្រំដែន Rafah ដែលជាច្រកចេញចូលរវាងតំបន់ហ្កាហ្សា និងប្រទេសអេហ្ស៊ីប កាលពីថ្ងៃអាទិត្យចុងសប្ដាហ័កន្លងមក ហើយត្រូវបាននាំទៅកាន់ទីក្រុងគែរ ជាកន្លែងដែលនៅពេលព្រឹកពួកគេបានឡើងជិះយន្តហោះ Embraer របស់ប្រធានាធិបតី ដែលលោក Lula បានពឹងពាក់ ហើយធ្វើដំណើរទៅប្រេស៊ីលឆ្លងកាត់ទីក្រុង Las Palmas ប្រទេសអេស្ប៉ាញ។

លោក Lula បានស្វាគមន៍អ្នកដំណើរទាំងនោះ ដោយការឱប និងថើប បន្ទាប់ពីពួកគេបានទៅដល់កាលពីល្ងាចថ្ងៃចន្ទ ហើយជាមួយគ្នានេះ លោកបានផ្តល់ការគាំទ្រដល់ប្រជាជនប្រេស៊ីល ដែលនៅតែធ្វើដំណើរចូលទៅ ឬមកពីតំបន់ហ្កាហ្សាស្ទ្រីប ព្រមទាំងបានថ្កោលទោសការសម្លាប់ជនស៊ីវិល នៅតំបន់ហ្កាហ្សានេះ។ លោក Lula បាននិយាយក្នុងសុន្ទរកថាខ្លីមួយថា៖ «ខ្ញុំមិនដែលឃើញអំពើហិង្សាដ៏ឃោរឃៅ និងអមនុស្សធម៌លើប្រជាជនស្លូតត្រង់បែបនេះទាល់តែសោះ»។

សូមបញ្ជាក់ថា តំបន់ហ្កាហ្សាស្ទ្រីបបានស្ថិតនៅក្រោមការទម្លាក់គ្រាប់បែកដោយអ៊ីស្រាអែល ដែលមានគោលបំណងបំផ្លាញក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលគ្រប់គ្រងតំបន់នេះ និងដែលបានវាយប្រហារអ៊ីស្រាអែលពីតំបន់ហ្កាហ្សា កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល ១.២០០នាក់។ ហើយចំណែកខាងអាជ្ញាធរសុខាភិបាលរបស់តំបន់ហ្កាហ្សាវិញ ប្រាប់ថា មនុស្សជាង ១១.០០០នាក់ នៅទីនោះ ត្រូវបានបញ្ជាក់ថា ស្លាប់ ដោយប្រហែល ៤០ភាគរយ ជាកុមារ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        81
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        70
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm