ពលរដ្ឋ​ខណ្ឌ​ជ្រោយចង្វារ​អរគុណ​រាជរដ្ឋាភិបាល​ស្វះ​ស្វែងរក​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ ចាក់​ជូន​ពលរដ្ឋ​គ្រប់ៗ​គ្នា

2021/06/10 08:41:06 pm        387

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ទូទៅ ចាស់ជរា យុវជន រស់នៅ​ខណ្ឌ​ជ្រោយចង្វារ ថ្លែងអំណរគុណ​ប្រមុខ​រាជរដ្ឋាភិបាល​ ក្រសួងសុខាភិបាល និង​លោកគ្រូ​ពេទ្យ ​អ្នកគ្រូ​ពេទ្យ បាន​ខិតខំ​យ៉ាង​សស្រាក់សស្រាំ និង​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ​ដើម្បី​ការពារ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។

ការលើកឡើង​យ៉ាង​ដូច្នេះ​របស់ ប្រជាពលរដ្ឋ​ចាស់ជរា យុវជន នាឱកាស​ដែល​លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ​និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ជាមួយ​លោកស្រី លី អាយ​ឡែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក​(WHO)​ ប្រចាំ​នៅ​កម្ពុជា និង​លោកស្រី​ Foroogh Foyouzat តំណាង​អង្គការ​យូ​នី​សេ​ហ្វ ​(UNICEF)​ប្រចាំ​នៅ​កម្ពុជា ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការងារ​ក្នុង​ថ្ងៃ​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅ​មណ្ឌល​ចាក់​វ៉ាក់សាំង​ក្នុង​វិទ្យាល័យ ជា ស៊ីម​ ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១​នេះ​។​

ប្រជាពលរដ្ឋ​ចាស់ជរា និង​យុវជន មក​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ​នៅក្នុង​មណ្ឌល​ចាក់​វ៉ាក់សាំង វិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ​បានលើកឡើង​ស្រដៀង​គ្នា​ទៀតថា​ ពួកគាត់​បានមក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ ប្រភេទ​ស៊ី​ណូ​វ៉ា​ក ដូ​ស​ទី​១ តាម​ការកំណត់ ដើម្បី​ការពារ​សុខភាព និង​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ ក្រសួងសុខាភិបាល និង​លោកគ្រូ​ពេទ្យ អ្នកគ្រូ​ពេទ្យ បាន​ខិតខំ​យ៉ាង​សស្រាក់សស្រាំ ផ្តល់​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ ជូន​គាត់ និង​ប្រជាពលរដ្ឋ​ទាំងអស់ ​ដើម្បី​ប្រឆាំង​មេរោគ​កូ​វីដ​-១៩​។

ជាមួយគ្នា​នោះដែរ​លោក​វេជ្ជបណ្ឌិត ពិន ពន្លាក់ អនុប្រធាន​ដឹកនាំ​រួម​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នៅ​មណ្ឌល​ចាក់​វ៉ាក់សាំង វិទ្យាល័យ ជា ស៊ីម ​ជ្រោយចង្វារ​ បាន​ឲ្យ​ដឹងថា ​នេះ​ជា​ថ្ងៃ​ដំបូង នៃ​យុទ្ធ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ចាប់ពី​ថ្ងៃទី​១០ រហូតដល់​ថ្ងៃទី​២៣ ខែមិថុនា ​ឆ្នាំ​២០២១ សម្រាប់​ដូ​ស​ទី​១ និង​ដូ​ស​ទី​២ ចាប់ពី​ថ្ងៃទី​២៥ ​ខែមិថុនា ដល់​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២១​។ សម្រាប់​មណ្ឌល​នេះ មាន​សមាជិក​ប្រចាំ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ​មាន​ចំនួន​០២​ក្រុម ដោយ​ក្នុង​១​ក្រុម មាន​សមាជិក​ចំនួន​១០​នាក់ សរុប​២០​នាក់​។ ដោយឡែក​សម្រាប់​ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយ​ចង្វារ​ទាំងមូល មាន​ទីតាំង​ចំនួន​៥ ​សម្រាប់​ទទួលរង​ចាំ​ការ​អញ្ជើញ​របស់​ម​ន្រី្ត​រាជការ និង​ប្រជាពលរដ្ឋ ​មកចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​។

លោក​វេជ្ជបណ្ឌិត បានបញ្ជាក់​ទៀតថា បើទោះបី​បងប្អូន​ប្រជាពលរដ្ឋ បាន​ចាក់​វ៉ាក់សាំង​កូ​វីដ-​១៩​ហើយ​កី្ត និង​មិន​ទាន់បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ហើយ​កី្ត គឺ​វិធានការ​៣​កុំ ៣​ការពារ និង​២​ចូលរួម ជា​វិធីសាស្ត្រ​មួយ​ដ៏​សំខាន់ ដែល​បុគ្គល​គ្រប់រូប​អាច​ធ្វើ​បាន​គ្រប់គ្នា ​ដែលជា​វិធី​សាស្ត្រ កំពុង​ប្រើប្រាស់​នៅ​ទូទាំង​សកលលោក អាច​ទប់ស្កាត់ ការពារ ការ​ចម្លង​មេរោគ​កូ​វីដ​-១៩​យ៉ាង​មាន​ប្រសិទ្ធភាព​៕


អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        57
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        44
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm