ស្ថាបនិកក្រុមហ៊ុន Foxconn មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីឈរឈ្មោះប្រជែងតំណែងមេដឹកនាំកោះតៃវ៉ាន់

2023/11/15 12:15:03 am        430

គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់កោះតៃវ៉ាន់ នៅថ្ងៃអង្គារ (ទី១៤ ខែវិច្ឆិកា) នេះ បានឲ្យដឹងថា លោក Terry Gou ដែលជាស្ថាបនិកក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ដ៏ធំរបស់ក្រុមហ៊ុន Apple នោះ ប្រមូលបានហត្ថលេខាគ្រប់គ្រាន់ ដែលអាចឲ្យរូបលោកមានសិទ្ធិឈរឈ្មោះជាបេក្ខជនឯករាជ្យ ដើម្បីប្រជែងតំណែងមេដឹកនាំរបស់កោះនេះ។

គណៈកម្មាធិការរៀបចំការបោះឆ្នោត បានប្រាប់ថា លោក Gou ប្រមូលបានហត្ថលេខាច្រើនជាង ៩០០.០០០ហត្ថលេខា ក្នុងចំណោម ៣០០.០០០ហត្ថលេខា ដែលត្រូវការ ដើម្បីទទួលបានសិទ្ធិឈរឈ្មោះ។

មហាសេដ្ឋីរូបនេះ បានប្រកាសពីការប៉ុនប៉ងរបស់លោក ក្នុងការចូលរួមការប្រកួតប្រជែងនេះ កាលពីខែសីហា ដោយនិយាយថា លោកចង់បង្រួបបង្រួមក្រុមប្រឆាំង និងធានាថា កោះនេះមិនក្លាយជា «អ៊ុយក្រែនបន្ទាប់» នោះទេ ដោយលោកបានបន្ទោសគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាចថា បានធ្វើឲ្យកោះតៃវ៉ាន់ទៅកាន់មាត់ជ្រោះនៃសង្រ្គាម ដោយការប្រឆាំងប្រទេសចិន ដែលអះអាងថា កោះនេះជាចំណែកនៃទឹកដីរបស់ខ្លួន។

លោក Gou គឺជាមនុស្សទី៤ ដែលបានបង្ហាញពីឆន្ទៈក្នុងការចូលរួមក្នុងសង្វៀនប្រកួតប្រជែងនេះ ប៉ុន្តែតួលេខនៃការស្ទង់មតិ បានបង្ហាញថា លោកស្ថិតនៅលំដាប់ក្រោម ហើយតាមពីក្រោយយ៉ាងឆ្ងាយពីបេក្ខជននាំមុខគេ គឺលោក William Lai ដែលបច្ចុប្បន្នជាមេដឹកនាំលំដាប់ទី២របស់កោះនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        30
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        65
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm