ក្រសួងកសិកម្ម និងធនាគារ វីង ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីផ្តល់អត្រាការប្រាក់ទាបដល់កសិករ

2023/11/15 01:01:37 am        155

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយធនាគារ វីង (ខេមបូឌា) ភីអ៊ិលស៊ី ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ដោយផ្តល់កម្ចីដែលអាចប្រើប្រាស់បានជាមួយនឹងអត្រាការប្រាក់ទាប។

​ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងពិធីចុះហត្ថលេខានេះ បានមានប្រសាសន៍ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងជំរុញឲ្យវិស័យកសិកម្មកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលត្រូវការច្រើន និងការពង្រីកទីផ្សារសម្រាប់កសិករ និងអាជីវកម្មកសិកម្មនៅទូទាំងប្រទេសកម្ពុជា។ 

តាមការឲ្យដឹងរបស់ឯកឧត្តមរដ្ឋមន្រ្តី អត្រាការប្រាក់ទាបដែលធនាគារ វីង នឹងត្រូវផ្តល់ជូន គឺក្នុងរង្វង់ពី ៧ ទៅ ៨%ក្នុងមួយឆ្នាំ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានអំពាវនាវឱ្យស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៀតចូលរួមសហការជាមួយក្រសួង ដើម្បីជួយដោះស្រាយបញ្ហាហិរញ្ញប្បទានឥតឈប់ឈរនៅក្នុងសង្វាក់ផលិតកម្មកសិកម្ម និងពង្រឹងសមត្ថភាពហិរញ្ញវត្ថុរបស់អាជីវកម្មកសិករ ដែលអាចឱ្យពួកគេបង្កើនផលិតកម្មកសិកម្ម និងបំពេញតម្រូវការកាន់តែកើនឡើង។ 

​អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ វីង បានបញ្ជាក់ឲ្យដឹងថា ម្រោងហិរញ្ញប្បទានពិសេសនេះ ធ្វើឡើង គឺស្របតាមអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ដើម្បីផ្តល់ឥណទានមានការប្រាក់ទាបដល់កសិករ និងដើម្បីជំរុញការងារវិស័យកសិកម្មឲ្យកាន់តែអភិវឌ្ឍន៍ទៅមុខបន្តទៀត និងដើម្បីគំាទ្រដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម និងកសិឧស្សាហកម្ម ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុកសម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូល។

 លោក ឃុន សាឯម ប្រធានសហគមន៍កសិកម្មបាភ្នំ ស្ថិតនៅខេត្តព្រៃវែង បានសម្តែងការអរគុណចំពោះក្រសួងកសិកម្ម ដែលបានទំនាក់ទំនងជាមួយវិស័យឯកជនក្នុងការចុះអនុស្សរណៈនេះ ដើម្បីជួយដោះស្រាយការលំបាករបស់ប្រជាកសិករ ខណៈដែលការទទួលបានឥណទានពីស្ថាប័នផ្សេងៗកន្លងមក គឺមានអត្រាការប្រាក់ខ្ពស់ ចន្លោះពី ០,៩០ ទៅ០,៩៥% ក្នុងមួយឆ្នាំៗ៕ ដោយ ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        45
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        111
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm