អាមេរិក៖ ក្រុមហាម៉ាស មានមជ្ឈមណ្ឌលទីបញ្ជាការនៅក្រោមមន្ទីរពេទ្យអាល់ស៊ីហ្វាក្នុងតំបន់ហ្កាហ្សា

2023/11/15 03:54:49 pm        169

សហរដ្ឋអាមេរិកនិយាយថា ខ្លួនមានរបាយការណ៍ចារកម្មថា ក្រុមហាម៉ាស មានមជ្ឈមណ្ឌលទីបញ្ជាការមួយស្ថិតនៅក្រោមមន្ទីរពេទ្យ អាល់ស៊ីហ្វ(Al-Shifa) ក្នុងទីក្រុង ហ្កាហ្សា។

អ្នកនាំពាក្យសន្តិសុខជាតិ លោក John Kirby បាននិយាយថា ក្រុមនេះបានរក្សាទុកអាវុធនៅទីនោះ ហើយត្រូវបានត្រៀមសម្រាប់ការវាយប្រហារលើប្រទេសអ៊ីស្រាអែល។

នេះជាលើកទីមួយហើយដែលអាមេរិកបានគាំទ្រដោយឯករាជ្យលើការអះអាងរបស់សម្ព័ន្ធមិត្តជិតស្និទ្ធ អ៊ីស្រាអែល ដែលថាក្រុមហាម៉ាស ប្រើប្រាស់មន្ទីរពេទ្យដើម្បីលាក់មូលដ្ឋានរបស់ខ្លួនតែ ក្រុមហាម៉ាសបដិសេធរឿងនេះ។

សេចក្តីថ្លែងការណ៍នេះបានកើតឡើង ស្របពេលអ៊ីស្រាអែលប្រឈមនឹងសម្ពាធពិភពលោកកាន់តែខ្លាំងឡើងឲ្យការពារជនស៊ីវិល ដែលជាប់នៅក្នុងមន្ទីរពេទ្យនោះ។

លោកប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា មន្ទីរពេទ្យ Al-Shifa ត្រូវតែទទួលបានការគាំពារ ពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅជុំវិញបរិវេណនោះ ហើយនាយករដ្ឋមន្ត្រីអង់គ្លេសលោក រីស៊ី ស៊ូណាក់ (Rishi Sunak) បាននិយាយថា អ៊ីស្រាអែលត្រូវតែចាត់វិធានការស្របតាមច្បាប់អន្តរជាតិ។

នៅតំបន់ជុំវិញ មន្ទីរពេទ្យ Al-Shifa ដែលជាមន្ទីរពេទ្យដ៏ធំបំផុតរបស់ តំបន់ហ្កាហ្សា បានក្លាយជាចំណុចសំខាន់នៃការប្រយុទ្ធគ្នាក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ មនុស្សរាប់ពាន់នាក់ត្រូវបានគេជឿថាកំពុងស្នាក់នៅក្នុងមន្ទីរពេទ្យនោះ។

លោក Kirby បាននិយាយថា សហរដ្ឋអាមេរិកមានព័ត៌មានចារកម្មខ្លួនឯង ដែលប្រមូលបានពីប្រភពផ្សេងៗ ដោយលើកឡើងថា ក្រុមហាម៉ាស និងក្រុមអ៊ីស្លាមជីហាដ បានប្រើប្រាស់មន្ទីរពេទ្យនានាក្នុងតំបន់ហ្កាហ្សាស្ទ្រីប និងរូងក្រោមដី នៅពីក្រោមមន្ទីរពេទ្យ ដើម្បីធ្វើប្រតិបត្តិការយោធា និងឃុំខ្លួនចំណាប់ថ្នូរ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm