មន្ត្រីហាម៉ាស៖ សង្រ្គាមហ្កាហ្សា ធ្វើឲ្យមន្ទីរពេទ្យ២៥ ក្នុងចំណោមមន្ទីរពេទ្យ ៣៥ កន្លែងក្នុងតំបន់ហ្កាហ្សាមិនអាចដំណើរការបាន

2023/11/15 05:15:37 pm        108

មន្ត្រីក្រុមហាម៉ាស ​បាននិយាយកាលពីថ្ងៃអង្គារថា ការទម្លាក់គ្រាប់បែក និងការលុកលុយ​របស់អ៊ីស្រាអែល​ទៅលើតំបន់ហ្កាហ្សាស្ទ្រីប បានធ្វើឱ្យមន្ទីរពេទ្យចំនួន ២៥ក្នុងចំណោមមន្ទីរពេទ្យ ៣៥កន្លែង នៅក្នុងដែនដីដែលត្រូវបានឡោមព័ទ្ធមួយនេះ លែងដំណើរការបាន ។

លោក អូសាម៉ា ហាំដាន (Osama Hamdan) មន្ត្រីក្រុមហាម៉ាស ដែលមានមូលដ្ឋាននៅទីក្រុង បេរូត(Beirut) បានប្រាប់សន្និសីទសារព័ត៌មាននៅរដ្ឋធានីប្រទេសលីបង់ថា សង្គ្រាមនេះក៏បានបំផ្លាញអគាររដ្ឋាភិបាលចំនួន ៩៤ កន្លែង និងសាលារៀនចំនួន ២៥៣ កន្លែងផងដែរ។

ប្រជាជនប៉ាឡេស្ទីនដែលជាប់នៅក្នុងមន្ទីរពេទ្យដ៏ធំបំផុតរបស់តំបន់ហ្កាហ្សា​កំពុងជីកផ្នូរដ៏ធំមួយកាលពីថ្ងៃអង្គារដើម្បីបញ្ចុះសពអ្នកជំងឺដែលបានស្លាប់នៅក្រោមការឡោមព័ទ្ធរបស់អ៊ីស្រាអែល ហើយបាននិយាយថាមិនមានផែនការណាមួយដើម្បីជម្លៀសទារកនោះទេ ទោះបីជាអ៊ីស្រាអែលបានប្រកាសពីការផ្តល់ជូនឧបករណ៍ចិញ្ចឹមទារកចល័តក៏ដោយ។

កងកម្លាំងអ៊ីស្រាអែលបានឡោមព័ទ្ធមន្ទីរពេទ្យអាល់ស៊ីហ្វា(Al-Shifa) ក្នុងទីក្រុង ហ្កាហ្សា ដែលពួកគេនិយាយថា ស្ថិតនៅលើទីស្នាក់ការក្រោមដីរបស់ពួកសកម្មប្រយុទ្ធហាម៉ាស។

ក្រុមហាម៉ាស ដែលបានគ្រប់គ្រងតំបន់ហ្កាហ្សានេះ បានបដិសេធថាក្រុមយុទ្ធជន មានវត្តមាន ហើយនិយាយថាអ្នកជំងឺ ៦៥០ នាក់និងជនស៊ីវិលដែលផ្លាស់ទីលំនៅផ្សេងទៀតចាប់ពី៥.០០០នាក់ ទៅ ៧.០០០នាក់ ត្រូវបានជាប់នៅក្នុងបរិវេណមន្ទីរពេទ្យក្រោមការបាញ់ប្រហារឥតឈប់​ឈរពីកងកម្លាំង ឆ្មក់បាញ់ស៊ីប និងយានដ្រូន ។

ក្រុមនេះនិយាយថាអ្នកជំងឺ ៤០ នាក់បានស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រួមទាំងទារកកើតមិនគ្រប់ខែចំនួន ៣ នាក់ដែលឧបករណ៍ចិញ្ចឹមទារក ត្រូវបានបិទនៅពេល ដាច់ភ្លើង៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        79
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        124
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm