អាមេរិក នឹងត្រឡប់ទៅរកទំនាក់ទំនងធម្មតាវិញជាមួយប្រទេសចិន និងបន្តទំនាក់ទំនងយោធា

2023/11/15 05:28:22 pm        104

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃអង្គារ (១៤ វិច្ឆិកា) ថា គោលដៅរបស់លោកក្នុងអំឡុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ក្នុងសប្តាហ៍នេះ គឺដើម្បីបន្តទំនាក់ទំនងធម្មតារវាងមហាអំណាចទាំងពីរ រួមទាំងទំនាក់ទំនងរវាងយោធា និងយោធា។

ដោយថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាន មុនពេលចាកចេញទៅកាន់ទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ លោក បៃដិន បាននិយាយថា លោកកំពុងព្យាយាមផ្លាស់ប្តូរទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយប្រទេសចិន ឱ្យកាន់តែប្រសើរឡើង បន្ទាប់ពីរយៈពេលនៃទំនាក់ទំនងដ៏តានតឹង។

លោក បៃដិន និង លោក ស៊ី នឹងជួបគ្នានៅថ្ងៃពុធ (១៥ វិច្ឆិកា) នេះនៅទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។ នេះគឺជាជំនួបផ្ទាល់លើកទី២ រវាងមេដឹកនាំទាំងពីរ ចាប់តាំងពីលោក បៃដិន ចូលកាន់តំណែង កាលពីខែ មករា ឆ្នាំ ២០២១ មក។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមមន្ត្រីសហរដ្ឋអាមេរិក នៅអាកាសយានដ្ឋាន បន្ទាប់ពីលោកបានទៅដល់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ កាលពីរសៀលថ្ងៃអង្គារ (ម៉ោងក្នុងស្រុក) សម្រាប់កិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិក ព្រមទាំងកិច្ចប្រជុំកំពូល និងកិច្ចប្រជុំបណ្ដាមេដឹកនាំសេដ្ឋកិច្ច APEC លើកទី៣០ តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។

ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានភាពត្រជាក់បន្ទាប់ពីលោក បៃដិន បានបញ្ជាឱ្យបាញ់ទម្លាក់បាឡុងចារកម្មចិន កាលពីខែកុម្ភៈ ដែលគេសង្ស័យថាបានហោះរំលងសហរដ្ឋអាមេរិក។ ប៉ុន្តែចាប់តាំងពីពេលនោះមក ក្រុមមន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក បៃដិន បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ហើយបានជួបជាមួយសមភាគីចិន ដើម្បីបង្កើតទំនាក់ទំនង និងការជឿទុកចិត្តគ្នាឡើងវិញ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        196
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        236
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        214

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm