ម្ចាស់មេដាយមាសស៊ីហ្គេម ថ្លែងអំណរគុណសម្ដេចតេជោ ដែលផ្ដល់​ការលើកទឹកចិត្ត​ដល់កីឡាករ-កីឡាការិនី

2023/11/15 06:29:31 pm        148

កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា សាលី អ៊ូមើត និងកីឡាករចំបាប់ជម្រើសជាតិកម្ពុជា ហេង វុទ្ធី បាន​សម្ដែងការសប្បាយចិត្ត និងថ្លែងអំណរគុណជាពិសេស ចំពោះសម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងគិតគូរ យកចិត្តទុកដាក់ និងឧបត្ថម្ភ​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​-កីឡាការិនីគ្រប់ប្រភេទកីឡា ។

ការលើកឡើងរបស់ម្ចាស់មេដាយមាសស៊ីហ្គេមទាំងពីរនាក់នេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់ប្រាក់រង្វាន់ផ្ទាល់របស់សម្ដេចទាំងទ្វេរ សរុបចំនួន ២៨,១៣៤,៩០០,០០០រៀល ឬប្រមាណជាង ៧លានដុល្លារដល់កីឡាករ-កីឡាការិនី​ជ័យ​លាភី​ស៊ីហ្គេម-​អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលបានរៀបចំពិធីប្រគល់-ទទួល នៅទីស្ដីការ​ក្រសួង​ការពារ​ជាតិ ក្រោមអធិបតីភាពសម្ដេច ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា​ប្រធាន​គណៈកម្មាធិការ​ជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កាល​​ពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

កីឡាករ សាលី អ៊ូមើត និង ហេង វុទ្ធី បានបញ្ជាក់ថា ការលើកទឹកចិត្តរបស់ថ្នាក់ដឹកនាំនេះ គឺ​ជា​កម្លាំង​ចិត្តដ៏សំខាន់ សម្រាប់កីឡាករ-កីឡាការិនី ដែលខិតខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួត​ប្រជែង​មេដាយជូនជាតិ ហើយក៏ជាការជំរុញដល់យុវជនជំនាន់ក្រោយឲ្យបន្ដខំប្រឹងហ្វឹកហាត់ ដើម្បី​មាន​ឱកាសចូលរួមការប្រកួតដណ្ដើមកិត្តិយសជូនជាតិ និងទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ដល់​រាម​ច្បង​ផងដែរ ។

គួរដឹងថា បន្ថែមលើប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ដែលបានផ្ដល់ជូនដល់ជ័យលាភីស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កាលពីចុងខែមិថុនាកន្លងទៅ សម្ដេចតេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តបន្ថែម ដល់កីឡាករ-កីឡាការិនី​ជ័យាលភីនេះ គឺ​មាន​ទំហំ​ទឹក​ប្រាក់ចំនួន ២៣,៣៤៣,៦០០,០០០រៀល សម្រាប់ក្រុមជ័យលាភីស៊ីហ្គេម ដែល​មាន​កីឡាករ​-កីឡាការិនីជ័យលាភីសរុប ៦១០នាក់ ក្នុងនោះដណ្ដើមបានមេដាយមាស ៨១, ប្រាក់ ៧៤ និងសំរឹទ្ធ ១២៧ សរុបមេដាយចំនួន ២៨២គ្រឿង ។

ចំណែកជ័យលាភីកីឡាអាស៊ានប៉ារ៉ាហ្គេម គឺមានទំហំទឹកប្រាក់សរុប ៤,៧៩១,៣០០,០០០រៀល ដែល​មានកីឡាករ-កីឡាការិនីសរុប ១៤៨នាក់ ក្នុងនោះដណ្ដើមបានមេដាយមាស ៩ ប្រាក់ ១៩ និង​សំរឹទ្ធ ៤៥ សរុបមេដាយចំនួន ៧៣គ្រឿង ។ ក្នុងចំណោមគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី​ជ័យលាភីនេះដែរ សម្រាប់មេដាយមាសទទួលបានប្រាក់រង្វាន់សម្ដេចទាំងទ្វេរចំនួន ៥ពាន់​ដុល្លារ, មេដាយប្រាក់ ទទួលបាន ៣ពាន់ដុល្លារ និងមេដាយសំរឹទ្ធ ទទួលបាន ២ពាន់ដុល្លារ ៕ អត្ថបទ៖ លី ឈុនឡា

 


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm