តុលាការ សម្រេចចោទប្រកាន់ជនជាតិថៃ និងឡាវ ៥នាក់នាំគ្រឿងញៀនជាង ១០០គីឡូឆ្លងដែននៅកម្ពុជា

2023/11/15 06:42:26 pm        449

តុលាការបានសម្រេចចោទប្រកាន់ជនជាតិថៃ និងឡាវ សរុប ៥នាក់ ដែលនាំគ្រឿងញៀនជាង ១០០គីឡូក្រាមឆ្លងដែននៅកម្ពុជា។

លោក ប្លង់ សុផល អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាង​អយ្យការ​អមសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បានទទួល ចាត់ការលើសំណុំរឿងព្រហ្មទណ្ឌមួយ ដែលមានជនសង្ស័យចំនួន ៣នាក់ ទី១-ឈ្មោះ ចេង វឿត ភេទប្រុស ជនជាតិឡាវ ទី២-ឈ្មោះ វ៉ាស៊ីន សែកគឺ ភេទប្រុស ជន​ជាតិ​ថៃ និងទី៣-ឈ្មោះ ជីនណាវ៉ាត សែលី ភេទប្រុស ជនជាតិថៃ ត្រូវបាន​សង្ស័យ​ថា​បាន​ប្រព្រឹត្ត​សកម្ម​ភាព រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន ប្រព្រឹត្ត​នៅ​រាជ​ធានី​ភ្នំពេញ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបន្ថែមថា បន្ទាប់​ពី​ឆ្លង​កាត់​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ចនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញ​ការិយាល័យ​នីតិ​វិធី​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោម​ការ​ដឹកនាំ​សម្រប​សម្រួលពីតំណាងអយ្យការ បានធ្វើការបង្ក្រាបករណីនេះ ព្រមទាំង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ និងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ១០១ដុំ មានទម្ងន់ ១០១ គីឡូក្រាម នឹង ៤៤៩,២០ ក្រាម បន្ទាប់​មក​សមត្ថកិច្ច​បាន​កសាង​សំណុំ​រឿង​បញ្ជូន​មក​កាន់​អយ្យការ​អមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ។

លោក ប្លង់ សុផល បន្ថែមទៀតថា ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេតខាងលើ តំណាង​អយ្យការ​អម​សាលាដំ​បូងរាជធានីភ្នំពេញ បានសម្រេច​បើក​ការ​ស៊ើប​សួរ​តាម​រយៈ​ដី​កា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើប​សួរ ដោយស្នើសុំ​ចៅ​ក្រម​ស៊ើប​សួរ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​លើ​ជន​សង្ស័យ​ទាំង​៣នា​ក់ខាងលើ ដែលសមត្ថកិច្ចបានឃាត់ខ្លួន និងជនជាតិឡាវចំនួន ២នាក់ទៀត​ដែល​កំពុង​គេច​ខ្លួន​មាន​ ១-ឈ្មោះ លី ម៉េង ភេទប្រុស និង២-ឈ្មោះ VANG TOUYER ភេទប្រុស ជនជាតិឡាវ ដោយ​សម្រេចចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បទល្មើស​មាន​បញ្ញត្តិ​ឲ្យ​ផ្ដន្ទា​ទោស​តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួត ពិនិត្យគ្រឿងញៀន៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        251
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        362
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm