ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បន្តធ្វើបឋកថាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ « វគ្គទី៦»

2023/11/15 07:00:02 pm        242

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំបន្តវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» វគ្គទី៦ ដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាម​ប្រព័ន្ធ​វីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ១,៨៦៦នាក់ ដើម្បីចូលរួមអនុវត្ត​យុទ្ធសាស្រ្ត​អាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ បានដាក់ចេញ ក្នុងការគាំទ្រកំណែទម្រង់ អនុវត្ត​យុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា, កាលពី​រសៀល​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងសប្តាហ៍នេះ មេរៀនទី១ គឺជាគន្លឹះសំខាន់ទី៣សម្រាប់ដោះស្រាយបញ្ហា (PDIA) និងមាន​គោល​បំណង សំខាន់ៗ៣ចំណុចដូចជា៖ ១) ការវាយតម្លៃអំពីលក្ខណៈ និង​វិសាលភាព​នៃ​លំហ​ផ្លាស់​ប្តូរ (Change Space) តាមបរិបទដែលត្រូវស្វែងរកដំណោះស្រាយនៃបញ្ហា ដោយ​ផ្អែក​លើ​ឥទ្ធិពល​សិទ្ធិអំណាច ការទទួលយក និងសមត្ថភាព ២) ការវិភាគអំពីបញ្ហាជាមួយ​នឹង​ការ​វិភា​គ​លំហ​ផ្លាស់​ប្តូរតាមវិធីសាស្រ្តអេបី (Triple A) ដើម្បីស្វែងយល់ឱ្យ​កាន់​តែ​ច្បាស់​នូវ​ដំណោះ​ស្រាយ​ដែល​មាន​ប្រសិទ្ធភាពបំផុត ៣) ការរៀបរាប់ពីជំហានតាមលំដាប់លំដោយ ដែលជំហាន​ទាំង​នោះអាច​នឹងបង្កើតបានជាដំណោះស្រាយប្រកបដោយសក្តានុពល និងមេរៀនទី២ មា​ន​គោល​បំណង​ ៤​ចំណុចសំខាន់ៗដូចជា៖ ១) ការវិភាគរិះរកដំណោះស្រាយ គឺពិចារណាស្វែងរក​គំហើញ​នានា​ដែលក្នុងនោះរួមមាន ការគាំទ្រទាំងខាងផ្នែករដ្ឋបាល ខាងផ្នែកនយោបាយ និង​លក្ខណៈ​ផ្នែក​បច្ចេកទេស ២) ការវិភាគលំហផ្លាស់ប្តូរដោយប្រើវិធីសាស្រ្ត អេបី (Triple A) ដែល​បានអនុវត្ត ដើម្បីចម្រាញ់ និងពិនិត្យមើលលទ្ធភាពនៃដំណោះស្រាយដែលអាចធ្វើបាន ៣) ការ​ទទួល​ស្គាល់ រាល់ដំណោះស្រាយដែលសក្តិសមបំផុត (Best fit) គឺលេចចេញពីការវិភាគ ការឆ្លុះ​បញ្ចាំង និងការសិក្សាពិសោធន៍សារចុះសារឡើង ហើយរាល់គំនិតដំបូងអាចនឹងមានការផ្លាស់ប្តូរ ៤) ការពិចារណាជម្រើសនានា នៃឧបសគ្គដែល​ជួប​ប្រទះ​ក្នុង​អំឡុង​ពេល​នៃ​ការ​អនុវត្ត​ដំណោះ​ស្រាយ អាចត្រូវបានគិតទុកជាមុន និងត្រូវដោះស្រាយ។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងរៀងរាល់រសៀលថ្ងៃអង្គារ ដែលមាន​ការ​អញ្ជើញ​ចូលរួម ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាល រហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និង​អង្គភាព​ថ្នាក់​ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធាន​មន្ទីរ​សុខាភិបាល​រាជ​ធានី​-​ខេត្ត៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm