រថយន្តបុកគ្នានៅលើផ្លូវ Interstate ៧០ ក្បែរផ្លូវលេខ ៣១០ ក្នុងតំបន់ Licking រដ្ឋ Ohio បានបណ្តាលឲ្យមនុស្ស ៦ នាក់ស្លាប់ និង ១៨ នាក់ផ្សេងទៀតរងរបួស។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងរវាងរថយន្តដឹកទំនិញមួយគ្រឿង បានបុកជាមួយរថយន្តក្រុងមួយគ្រឿងផ្សេងទៀត បណ្តាលឲ្យខូចខាតយ៉ាងដំណំ ហើយបានបង្កការភ្ញាក់ផ្អើលឲ្យមានការឆ្លើយតបភ្លាមៗពីអង្គភាពសង្គ្រោះបន្ទាន់។

ឧបទ្ទវហេតុបណ្តាលឲ្យមានមនុស្សស្លាប់នេះ បានកើតឡើង ខណៈរថយន្តក្រុងមួយគ្រឿង កំពុងដឹកសិស្សមកពីសាលារៀនមួយកន្លែងនៅភាគខាងកើតរដ្ឋ Ohio ត្រូវបានរថយន្តដឹកទំនិញបុកពីក្រោយ។
អាជ្ញាធរកំពុងស៊ើបអង្កេតយ៉ាងសកម្ម ជុំវិញករណីគ្រោះថ្នាក់នេះ ហើយពុំទាន់បានបញ្ចប់ការជូនដំណឹងដល់ក្រុមគ្រួសារជនរងគ្រោះនៅឡើយទេ។