សប្បុរសជន​នានា និង​បុរី​KP ម៉ន ដា​នី នាំ​អំណោយ​ជួយ​ដល់​ប្រជាពលរដ្ឋ​ជាង​បួន​ពាន់​គ្រួសារ ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​

2021/04/27 09:59:58 am        34

ពោធិ៍សាត់៖ បន្ទាប់ពី​ប្រទេស​កម្ពុជា​ជួប​គ្រោះមហន្តរាយ​ដោយ​ទឹកជំនន់ នៅ​តាម​រាជធានី និង​ខេត្ត​មួយ​ចំនួន​នោះ សប្បុរសជន​នានា ដែល​ដឹកនាំ​ដោយ​អ្នកស្រី ម៉ន ដា​នី អគ្គនាយិកាក្រុមហ៊ុន បុរី ម៉នដា​នី រៀលអ៊ី ស្ទេ​ត ឯកឧត្ដម និង​ស្វាមី ផង់​ផាន់ ឃុន​ថាវ​ង្ស នៅ​ថ្ងៃទី​១៥​ដល់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០​នេះ បាន​នាំ​អំណោយ​ជាច្រើន​យកទៅ​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ជាង​បួន​ពាន់​គ្រួសារ​នៅ​ខេត្ត​ពោធិ៍សាត់ និង​បាត់ដំបង ដែល​កំពុង​ជួប​បញ្ហា​ទឹកជំនន់​នោះ​។​

​អំណោយទាំងអស់នោះរួមមាន៖ អង្ករ ២០តោន ត្រីខ ៩.៨០០កំប៉ុង មី ៤.០៧៦កេស ទឹកបរិសុទ្ធ ៤.០០០កេស ទឹកត្រី ៣២យួរ និង ទឹកស៊ីអ៉ីវ៣០យួរ។

​អ្នកស្រី ម៉ន ដា​នី បាន​លើកឡើងថា «​ការផ្តល់​ជូនអំណោយ​ទាំងនេះ គឺ​កើតឡើង​ដោយសារ​ទឹកចិត្ត​អាណិត​ស្រលាញ់ ក្នុងនាម​ជា​ប្រជាជាតិ​ខ្មែរ​មិន​ប្រកាន់​ឋានៈ​បក្ខពួក ឬ​និន្នាការ​នយោបាយ​អ្វី​ទាំងអស់ ហើយ​ការ​ជួយ​នេះ ​គឺ​មិនមែន​តែ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ទាំងពីរ​ខាង​លើនេះ​ទេ គឺ​នឹង​បន្ត​ជួយ​នៅតាម​ខេត្ត​ផ្សេងៗ​ទៀត​ដែល​អាចធ្វើ​ទៅបាន ខណៈ​ពួកគាត់​កំពុង​ជួប​បញ្ហាលំបាក​នេះ​។​»

​បន្ទាប់ពី​ធ្វើការ​ចែក​អំណោយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​នោះ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ឯកឧត្ដម ម៉ៅ ធនិន និង​ឯកឧត្ដម​អភិបាលខេត្ត​បាត់ដំបង បាន​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​នេះ ដែល​ស្តែង​ឲ្យ​ឃើញ​អំពី​ការជួយ​គិតគូរ និង​ក្តី​អាណិត​ស្រលាញ់ ចំពោះ​ប្រជាពលរដ្ឋ​ដោយ​ឈរលើ​បុព្វហេតុ​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជួយ​គ្នា​ទៅវិញទៅមក​នៅ​ក្នុង​កាលៈ​ទេសៈ​ដែល​ប្រទេសជាតិ​បាន និង​កំពុង​ជួប​ទុក្ខលំបាក​នោះ​។

ឯកឧត្ដម​អភិបាលខេត្ត​ទាំងពីរ​ក៏បាន លើកឡើង​ផងដែរ​ថា សមានចិត្ត​ដ៏​ល្អ​របស់​ថ្នាក់ដឹកនាំ និង​បុគ្គលិក​បុរី KP ម៉ន ដា​នី រួម​ទាំង​សប្បុរសជន​នានា​នេះ​នឹងត្រូវ​បាន​ចងចាំ​ទុក​ដោយ​រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត​ពោធិ៍សាត់ និង​បាត់ដំបង និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ដែល​បានទទួល​នូវ​អំណោយ​ទាំងនេះ​៕ ​អត្ថបទ​បាន ចក់​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm