អាជ្ញាធរ​ជាតិ​អប្សរា​ បញ្ចប់​គម្រោង​ជួសជុល​បណ្ណាល័យ​ខាងត្បូង​ប្រាសាទព្រះខ័ន

2021/06/10 08:04:14 am        658

សៀមរាប ៖ បណ្ណាល័យ​ខាងត្បូង​ នៃ​ប្រាសាទព្រះខ័ន ​បាន​បញ្ចប់​ការ​ជួសជុល​នៅ​ក្នុង​ខែឧសភា ឆ្នាំ​២០២១កន្លងទៅ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹងពី​លោក ជា សារិទ្ធ បុរាណ​វិទូ ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ ​និង​បុរាណវិទ្យា​បង្ការ និង​ជា​ប្រធាន​គម្រោង​នៅថ្ងៃនេះ​។

លោក​ បានឱ្យដឹងទៀត​ថា​ បណ្ណាល័យ​នេះ ​មាន​សភាព​ទ្រុឌទ្រោម ហើយ​ទ្រេត​ខ្លាំង​ទៅ​ជ្រុង​ខាងត្បូង​ ដោយសារ​គ្រឹះ​ចុះខ្សោយ ​និង​ដើម​ស្ពង់​ធំ​ដុះ​ពីលើ​ដំបូល​ធ្វើឱ្យ​ប្រេះស្រាំ​ បើក​ចំហរ​ធំ​ចាប់ពី​ផ្នែក​ដំបូល​រហូតដល់​ខឿន ​ដែល​អាច​ប្រឈម​នឹង​ការ​ដួលរលំ​។

បុរាណ​វិទូ​រូបនេះ ​បញ្ជាក់ថា ចាប់តាំងពី​ខែសីហា ឆ្នាំ​២០២០ រហូតដល់​ខែឧសភា ​ឆ្នាំ​២០២១​នេះ អាជ្ញាធរ​ជាតិ​អប្សរា​ បាន​សហការ​ជាមួយ​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក ​World Monuments Fund (WMF) ធ្វើ​សម្រង់​ប្លង់​និង​សិក្សា​យ៉ាង​ម៉ត់ចត់​ពី​ស្ថានភាព​គ្រោះថ្នាក់​ រួមទាំង​ការធ្វើ​កំណាយ​បុរាណវិទ្យា ​ដើម្បី​ពិនិត្យ​ស្ថានភាព​គ្រឹះ​របស់​ប្រាសាទ​។ គម្រោងនេះ​ ប្រើ​រយៈពេល​ប្រហែល​១៥​ខែ ត្រូវ​រុះរើ​ថ្ម ជួសជុល​ពង្រឹង​គ្រឹះ ​និង​រៀប​ផ្គុំ​តាម​ផ្នែក​ដែល​ខូចខាត​ឡើងវិញ​។

ក្រោយពេល​បញ្ចប់​ការ​ជួសជុល​បណ្ណាល័យ​ខាងត្បូង​នៃ​ប្រាសាទ​ព្រះខ័ន​រួចរាល់ អាជ្ញាធរ​ជាតិ​អប្សរា មាន​ផែនការ​ជួសជុល​ខ្លោងទ្វារ​ខាងកើត​នៃ​អគារ​ព្រះ​ឥសូរ ​និង​ជួសជុល​កំពង់ទឹក​នៅ​ខាងកើត​ព្រះខ័ន​។ ក្រៅពីនោះ​ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​លើ​គម្រោង​ធ្វើ​ផែនទី​ហានិភ័យ ​ដើម្បី​កំណត់​ទីតាំង​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់ ​និង​កំណត់​គោលដៅ​ជួសជុល​នៅ​កន្លែង​អាទិភាព​៕

អ​ត្ថបទ ៖ ឈិត សាវី

អត្ថបទដែលទាក់ទង

ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
2026/04/26 04:23:32 pm        1
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
2026/04/11 08:18:11 am        1
គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
2026/03/30 01:27:04 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំឈូសមុទ្រធ្វើដំណើរទៅដល់អារ៉ាប៊ីសាអ៊ូឌីត ដើម្បីពិភាក្សាពីការឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីរ៉ង់

2026/04/28 08:40:18 pm
​ប្រធានាធិបតីអេស្តូនី៖ «អឺរ៉ុបត្រូវតែត្រៀមខ្លួន» សម្រាប់គ្រាប់សេណារីយ៉ូ នៅក្នុងសង្គ្រាមអ៊ុយក្រែន
2026/04/28 08:35:01 pm
​យោធាអ៊ីស្រាអែលចេញការព្រមានជម្លៀស សម្រាប់តំបន់ភាគខាងត្បូងលីបង់
2026/04/28 08:32:24 pm
​ស៊ុយអែតព្រមានអំពីលទ្ធភាពដែលអាចខ្វះខាតប្រេងឥន្ធនៈយន្តហោះ ដោយសារសង្គ្រាមមជ្ឈិមបូព៌ា
2026/04/28 08:17:58 pm
​រសៀលនេះក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍​ និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ខេត្តពោធិ៍សាត់
2026/04/28 08:11:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/28 01:46:49 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/25 12:21:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/28 11:30:53 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/28 02:39:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am