ឥណ្ឌូណេស៊ី ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រមុខការពារជាតិក្នុងតំបន់ ស្របពេលមានវិបត្តិសកលជាច្រើន

2023/11/15 11:42:28 pm        64

កិច្ចប្រជុំថ្នាក់តំបន់នៃរដ្ឋមន្ត្រីការពារជាតិមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចាប់ផ្តើមនៅទីក្រុងហ្សាកាតា របស់ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃពុធ (១៥ វិច្ឆិកា) នេះ ស្របពេលមានវិបត្តិសកលជាច្រើន ហើយជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងសង្គ្រាមអ៊ីស្រាអែល ជាមួយក្រុមហាម៉ាស នឹងក្លាយជាចំណុចសំខាន់ក្នុងការពិភាក្សា។

បណ្ដារដ្ឋមន្ត្រីការពារជាតិ មកពីប្លុកអាស៊ីមួយនេះ កំពុងចូលរួមកិច្ចប្រជុំរយៈពេល ២ថ្ងៃជាមួយតួអង្គសំខាន់ៗនៅឥណ្ឌូប៉ាស៊ីហ្វិក ខណៈមហាអំណាចធំៗ កំពុងបង្កើនឥទ្ធិពលក្នុងតំបន់ និងនៅពេលដែលជម្លោះកាន់តែស៊ីជម្រៅចាប់ពីសហភាពមីយ៉ាន់ម៉ា រហូតដល់មជ្ឈិមបូព៌ា ជាដើម។

នៅក្នុងសុន្ទរកថាបើក រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ សុបៀនតូ (Prabowo Subianto) បានជំរុញសមាជិកអាស៊ាន ឱ្យស្វែងរកដំណោះស្រាយយូរអង្វែងចំពោះវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោក Prabowo និងសមភាគីម៉ាឡេស៊ី លោក ហាជី ម៉ូហាមេដ ប៊ីនហាជី ហាសាន (Haji Mohamad Bin Haji Hasan) ក៏បានអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ផងដែរ។

កិច្ចប្រជុំប្រចាំឆ្នាំនេះ ធ្វើឡើងនៅពេលដែលជម្លោះកំពុងឆាបឆេះនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន និងនៅពេលដែលភាពតានតឹងកំពុងកើនឡើងនៅក្នុងដែនទឹកជម្លោះនៅសមុទ្រចិនខាងត្បូង ដោយប្រទេសចិន ត្រូវបានចោទប្រកាន់ពីបទឈ្លានពានប្រឆាំងនឹងហ្វីលីពីន ដែលមានសហរដ្ឋអាមេរិកគាំទ្រ និងស្វះស្វែងពង្រឹងទំនាក់ទំនងយោធារបស់ខ្លួនជាមួយប្រទេសជប៉ុន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm