អាជ្ញាធរ​ខេត្ត​ចំនួន​៣​ ជាប់​ព្រំដែន​ថៃ​បន្ត​ពង្រឹង​ការទប់ស្កាត់​ជំងឺ​កូ​វីដ ក្រោយ​កម្ពុជា​រកឃើញ​មេរោគ​កូ​វីដ​បំប្លែង​ថ្មី​

2021/06/10 11:45:23 pm        611

​ភ្នំពេញ៖ ក្នុង​ពេល​រាជរដ្ឋាភិបាល​ខិតខំ​ប្រយុទ្ធប្រឆាំង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​ក្នុង​សហគមន៍ អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ខេត្ត​ចំនួន​៣​ដែលមាន​ព្រំប្រទល់​ជាមួយ​ប្រទេស​ថៃ​បង្កើន​ការ​ពង្រឹង​ទប់ស្កាត់​ការនាំ​ចូល​ជំងឺ​កូ​វីដ​១៩​ពី​ប្រទេស​ថៃ ក្រោយពី​កម្ពុជា​រកឃើញ​ពលករ​៣​នាក់​បាន​ឆ្លង​មេរោគ​កូ​វីដ​១៩​ប​ម្លែ​ង​ថ្មី​ក្រោយ​ត្រឡប់​មកពី​ប្រទេស​ថៃ​។

​ស្រប​ពេល​ដែល​ព្រឹត្តិការណ៍​សហគមន៍​២០​កុ​ម្ភះ​នៅ​មិនទាន់​មានការ​ថមថយ ហើយ​តាម​បណ្តា​ខេត្ត​នីមួយៗ​ដែល​មាន​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ជា​បន្តបន្ទាប់ និង​កំពុង​មា​ញឹក​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាល​ក្នុង​សហគមន៍​មូលដ្ឋាន។

អាជ្ញាធរ​ជំនាញ និង​កងទ័ព​នៃ​បណ្តា​ខេត្ត​ដែលមាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃ​សង្កេតឃើញថា រួមមានខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ តាមរយៈ​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​ជាស​កល អាជ្ញាធរ​តាម​បណ្តា​ទាំងនេះ កំពុង​អនុវត្ត​នៃ​ការមិន​អនុញ្ញាត​រាល់​អ្នកដំណើរ​ជាតិ និង​អន្តរជាតិ​ឆ្លងដែន​ចេញ​-​ចូល តាម​ច្រក​ព្រំដែន​អន្តរជាតិ ច្រក​ទ្វេភាគី និង​ច្រក​ផ្លូវការ ឬ​មិន​ផ្លូវការ​ទាំងអស់ ដោយ​លើកលែងតែ​ការ​ធ្វើ​ចរាចរណ៍​បម្រើ​វិស័យ​ដឹកជញ្ជូន​តែប៉ុណ្ណោះ ប៉ុន្តែ​ក៏​មាន​ករណី​លើកលែង​ចាំបាច់​ឆ្លងដែន​មួយ​ចំនួន ក្រោម​ការ​អនុវត្តតាម​ការណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុង​គោលបំណង​ធានា​នូវ​ចរន្ត​នៃ​សេដ្ឋកិច្ចជាតិ​របស់​កម្ពុ​ជា​។

​អំឡុង​អនុវត្ត​ទៅតាម​សេចក្តីសម្រេច ​របស់​រាជ​រដ្ឋាភិបាល​ជុំវិញ​ការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវ​ដី​១៩ តាម​បណ្តា​ច្រកព្រំដែន​ទាំងអស់​ជាមួយ​ប្រទេស​ថៃ ដែល​អូសបន្លាយ​រយៈពេល​ជាង​១​ឆ្នាំ​កន្លងមកហើយ ដោយសារ​ការ​រាតត្បាត​ជាស​កល ពិសេស​អត្រា​នៃ​ការឆ្លង​របស់​ប្រទេសជិតខាង​មានការ​កើនឡើង​។ តែ​ទោះបីជា​យ៉ាងណា តាមរយៈ​ក្រុមការងារ​របស់​ទូរទស្សន៍ BTV បាន​ចុះទៅ​ខេត្ត​បណ្តា​ខេត្ត​ដែលមាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​ថៃ​ស្ថានភាព​ដែល​កំពុងមាន​ឥតឈប់ឈរ​ គឺ​វិស័យ​ពាណិជ្ជកម្ម ជាការ​ដឹកជញ្ជូន ទំនិញ​ទូទៅ​ពី​កម្ពុជា​ទៅ​ថៃ​និង​ពី​ចូល​ថៃ​ចូល​កម្ពុជា​។ ប៉ុន្តែ​ទោះ​ក្នុងស្ថានភាព​នៃ​បរិបទ​ឆ្លង​រាល​ជំងឺ​កូ​វីដ​១៩ អាជ្ញាធរ​តាម​បណ្តា​ច្រកព្រំដែន​អន្តរជាតិ​ទាំងអស់​គោរព​តាម​វិធានការ​សុខាភិបាល ដើម្បី​ធានា​ឲ្យ​លំហូរ​នៃ​ការ​ចរាចរណ៍​ដឹកជញ្ជូន​មិន​ឲ្យ​មានការ​រាំងស្ទះ ស្របពេល​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​។

​ជាមួយគ្នានេះ ក្រោយពី​ក្រសួងសុខាភិបាល​ប្រកាស​អំពី​ការរកឃើញ​ពលករ​៣​នាក់​មកពី​ប្រទេស​បាន​ឆ្លង​មេរោគ​កូ​វីដ​១៩​ប​ម្លែ​ង​ថ្មី B.1.617 ដែលជា​ប្រភេទ​ឆ្លង​រាលដាល​ខ្លាំង​ក្នុង​បណ្តា​ប្រទេស​ចំនួន​៧ ​នៅ​តំបន់​អាស៊ាន អាជ្ញាធរ​នៃ​បណ្តា​ខេត្ត​ជាប់​ប្រទេស​ថៃ​ចាប់ផ្តើម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ជាង​មុន តាមរយៈ​ពង្រឹង​យ៉ាង​ម៉ឺងម៉ាត់​រាល់​ការ​ឆ្លងដែន​ខុសច្បាប់​ដែល​បង្ក​ជា​ហានិភ័យ​ទៅ​ក្នុង​សហគមន៍ ដោយ​កងទ័ព​ចំណុះ​ភូមិភាគ​នីមួយៗ​ត្រូវ​បាន​ពង្រាយ​តាម​បន្ទាត់​ព្រំដែន ឬ​ជិត​ច្រកព្រំដែន​នានា ខណៈ​ក្នុងពេល​បច្ចុប្បន្ន​ពលករ​រាប់ពាន់​បន្ត​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​កម្ពុជា​។ បើតាម​ការបញ្ជា​ក់រប​ស់​ឯកឧត្តម ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ឯកឧត្តម ងួន រត​នៈ អភិបាលខេត្ត​បាត់ដំបង បានលើកឡើង នូវ​វិធាន​ការរៀបចំ​ធ្វើតេស្ត​រហ័ស​លើ​ពលករ​ដែល​មកពី​ប្រទេស​ថៃ ដើម្បី​ឲ្យ​ដំណើរការ​រៀបចំ​អ្នក​វិជ្ជមាន កូ​វីដ​១៩ និង​អ្នក​ស​ង្ស័​ទៅតាម​បច្ចេកទេស​សុខាភិបាល​។

​ពាក់ព័ន្ធ​នឹង​ការវិលត្រឡប់​របស់​ព​លករ​ខ្មែរ​ទាំងអស់​មកពី​ប្រទេស​ថៃ អាជ្ញាធរ​ពាក់ព័ន្ធ​តាម​បណ្តា​ច្រកព្រំដែន​បានរៀបចំ​ការអនុវត្ត​វិធានការ​សុខាភិបាល ដោយ​ពិនិត្យ​សុខភាព ដើម្បី​រៀបចំ​ដឹកជញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ការរៀបចំ​របស់​អាជ្ញា​មូលដ្ឋាន​នៅ​ស្រុកកំណើត ក្នុងករណី​សង្ស័យ​ជា​អាកា​រៈ​នៃ​មេរោគ​កូ​វីដ​-១៩ មន្ត្រី​សុខាភិបាល​នឹងធ្វើ​តេស្ត​រហ័ស​ភ្លាមៗ​នៅ​ប៉ុស្តិ៍​សុខភាព ដើម្បី​សំដៅ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​នាំចូល​ពី​ក្រៅប្រទេស ពិសេស​គឺ​គិតគូរ​ការព្យាបាល​បងប្អូន​ពលករ​ទាំងអស់​ដោយ​ឥតគិតថ្លៃ ដែលជា​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
2026/09/09 06:23:23 pm        1
ឯកអគ្គរដ្ឋទូតថ្មីអ៊ុយរូហ្កាយប្រចាំកម្ពុជា ប្ដេជ្ញាថាខិតខំពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអ៊ុយរូហ្កាយឱ្យកាន់តែរីកចម្រើន
2026/09/09 06:17:41 pm        1
កិច្ចប្រជុំទ្វេភាគីរវាង ក្រសួងសុខាភិបាលកម្ពុជា និងឡាវ នៅទីក្រុងគូឡាឡាំពួ
2026/09/09 06:12:56 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិមានក្រឹមឡាំង៖ រុស្ស៊ីសង្ឃឹមថា កិច្ចប្រជុំសម្របសម្រួលដោយអាមេរិកជាមួយអ៊ុយក្រែន នឹងចាប់ផ្តើមឡើងវិញ ក្នុងពេលឆាប់ៗនេះ

2026/09/09 07:09:39 pm
​គណបក្សប្រឆាំងដ៏ធំ​របស់ជប៉ុន ប្រកាស​រំលាយ​​ ក្រោយបង្កើត​បាន​​រយៈ​ពេល​ ៨ខែ
2026/09/09 06:49:10 pm
​ឥណ្ឌូនេស៊ី ស្វែងរកអ្នកសារព័ត៌មានបាត់ខ្លួន ក្រោយពេលពួកគេធ្វើសេចក្តីរាយការណ៍ពីបន្ទុះភ្នំភ្លើង Anak Krakatau
2026/09/09 06:38:40 pm
​អ៊ីរ៉ង់សងសឹកអាមេរិកជាមួយការវាយប្រហារលើនាវាដឹកប្រេងរបស់ទីក្រុងវ៉ាស៊ីនតោន
2026/09/09 06:37:22 pm
​ការវាយប្រហាររបស់រុស្ស៊ីសម្លាប់មនុស្សម្នាក់ និងធ្វើឲ្យខូចខាតកំពង់ផែនៅទីក្រុង Mykolaivរបស់អ៊ុយក្រែន
2026/09/09 06:35:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/09 06:39:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/08 09:09:26 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/07 11:11:34 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/09 07:02:52 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm