រថយន្តដំបូងដឹកប្រេងឥន្ធនៈ បានចាប់ផ្តើមឆ្លងកាត់ព្រំដែនចូលទៅកាន់តំបន់ហ្គាហ្សាចេញពីអេហ្ស៊ីប

2023/11/16 01:47:02 am        113

ប្រភពសន្តិសុខចំនួន ២របស់អេហ្ស៊ីប បានឲ្យដឹងថា រថយន្តដំបូងចែកចាយប្រេងឥន្ធនៈដល់តំបន់ហ្គាហ្សាស្រ្ទីប ចាប់តាំងពីអ៊ីស្រាអែលឡោមព័ទ្ធទាំងស្រុងតំបន់បិទច្រកមួយនេះ នៅក្នុងសង្រ្គាមរបស់ពួកគេ ជាមួយក្រុមហាម៉ាស់ បានចាប់ផ្តើមឆ្លងកាត់ព្រំដែននៅថ្ងៃពុធនេះ ចេញពីប្រទេសអេហ្ស៊ីប ។

យោងតាមប្រភពព័ត៌មានមនុស្សធម៌ បានឲ្យដឹងថា ការចែកចាយប្រេងឥន្ធនៈនេះ ត្រូវបានផ្តល់ជូនដោយអ៊ីស្រាអែល សម្រាប់ប្រេងម៉ាស៊ូត ២៤.០០០លីត្រ ដើម្បីអនុញ្ញាតឲ្យចូលតំបន់ហ្គាហ្សា សម្រាប់ប្រើប្រាស់របស់រថយន្តចែកចាយជំនួយអង្គការសហប្រជាជាតិ(UN) តែមិនមែនសម្រាប់ប្រើប្រាស់នៅក្នុងមន្ទីរពេទ្យនោះទេ ។

ការចែកចាយជំនួយមនុស្សធម៌មានដែនកំណត់ បានឆ្លងកាត់ព្រំដែនចេញពីប្រទេសអេហ្ស៊ីបចូលទៅកាន់តំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី ២១ ខែតុលារហូតមក ប៉ុន្តែអ៊ីស្រាអែល បដិសេធន៍មិនអនុញ្ញាតឲ្យចែកចាយប្រេងឥន្ធនៈទៅកាន់តំបន់ហ្គាហ្សានោះទេ ដោយសារក្រុមហាម៉ាស់មានស្តុកច្រើន ។

UNបានព្រមានរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះថា ក្នុងពេលដ៏ខ្លីខាងមុខនេះពួកគេត្រូវតែបញ្ឈប់ប្រតិបត្តិការមនុស្សធម៌ រួមទាំងការចែកចាយជំនួយទៅកាន់តំបន់ហ្គាហ្សា ពេលដែលស្តុកប្រេងឥន្ធនៈពួកគេ បានអស់ទាំងស្រុង ។

 ក្រុមការងារជំនួយនិយាយថា កង្វះខាតប្រេង ដែលត្រូវការសម្រាប់ម៉ាស៊ីនភ្លើងមន្ទីរពេទ្យ និងការផ្តល់ទឹក ក៏ដូចជាការចែកជំនួយនោះ រួមចំណែកធ្វើឲ្យកើតមានស្ថានភាពដ៏អាក្រក់បំផុតសម្រាប់ជនប៉ាឡេស្ទីន ២,៣លាននាក់នៅក្នុងតំបន់ហ្គាហ្សា ។

 ការចែកចាយដំបូងប្រេងម៉ាស៊ូត ២៤.០០០លីត្រនេះ មានបំណងប្រើប្រាស់រយៈពេល ២ថ្ងៃ ក្នុងនោះប្រេង ១២.០០០លីត្រ សម្រាប់ប្រើប្រាស់រយៈពេល ១ថ្ងៃ ។

 ក្រុមសាក្សី និយាយថា រថយន្ត ២គ្រឿងផ្សេងទៀត បានចតនៅខាងអេហ្ស៊ីប ត្រង់ចំណុចច្រកព្រំដែន Rafah រង់ចាំធ្វើដំណើរចូលទៅកាន់តំបន់ហ្គាហ្សា ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់នោះទេថាតើពេលណារថយន្តទាំង ២គ្រឿងនេះ នឹងបើកចូល ៕

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm       
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        25
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm