ជប៉ុន អាមេរិក និងកូរ៉េខាងត្បូង យល់ព្រមលើកិច្ចសហប្រតិបត្តិការសន្តិសុខពហុស្រទាប់

2023/11/16 02:19:42 am        127

អ្នកការទូតជាន់ខ្ពស់របស់ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុស្រទាប់លើផ្នែកសន្តិសុខ និងផ្នែកផ្សេងៗទៀត ចំពេលមានការវិវឌ្ឍន៍ទៅមុខជាលំដាប់ក្នុងកម្មវិធីអភិវឌ្ឍន៍មីស៊ីល និងនុយក្លេអ៊ែរដែលកំពុងបន្តមានរបស់ទីក្រុងព្យុងយ៉ាង និងការបង្កើនសកម្មភាពដែនសមុទ្ររបស់ទីក្រុងប៉េកាំង។

រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Kamikawa Yoko រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Park Jin បានជួបប្រជុំគ្នា នៅទីក្រុងសាន់ហ្វា្រន់ស៊ីស្កូ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី១៤ ខែវិច្ឆិកា) នៅខាងក្រៅវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក។

នៅដើមដំបូងនៃកិច្ចប្រជុំនោះ លោក Kamikawa បាននិយាយអំពីស្ថានភាពបច្ចុប្បន្នផ្សេងៗ ក្នុងនោះរួមទាំងបញ្ហា នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងអ៊ុយក្រែនផងដែរ។ លោកស្រីបាននិយាយថា ចាំបាច់ត្រូវមានការបង្កើនកម្រិតនៃការសម្របសម្រួលជាយុទ្ធសាស្រ្ត រវាងទីក្រុងតូក្យូ វ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល។

ជាមួយគ្នានេះ រដ្ឋមន្ត្រីទាំង៣ បានសម្តែងនូវក្ដីបារម្ភយ៉ាងខ្លាំង ចំពោះកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ក៏ដូចជាកិច្ចសហប្រតិបត្តិការយោធារបស់ប្រទេសនេះជាមួយរុស្ស៊ីផងដែរ។

បន្ថែមពីលើនោះ មន្ត្រីជាន់ខ្ពស់ទាំង៣ ក៏បានលើកឡើងពីកង្វល់រួមគ្នា ជុំវិញការប៉ុនប៉ងជាឯកតោភាគីរបស់ចិន ក្នុងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន នៅក្នុងសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង។ ហើយក្នុងពេលជាមួយគ្នា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ ហើយទាំងលោកស្រី Kamikawa លោក Blinken និងលោក Park បានព្រមព្រៀងគ្នាថា ត្រូវតែធ្វើប្រសើរឡើង សម្រាប់ស្ថានភាពមនុស្សធម៌ នៅតំបន់ហ្កាហ្សាស្ទ្រីប៕

អត្ថបទដែលទាក់ទង

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        20
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        52
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm