មេដឹកនាំទួរគីលោក Erdogan អះអាងថា អ៊ីស្រាអែល គឺជា«រដ្ឋភេរវកម្ម»

2023/11/16 02:26:59 am        141

ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan នៅថ្ងៃពុធ (ទី១៥ ខែវិច្ឆិកា) នេះ បានលើកឡើងថា អ៊ីស្រាអែល គឺជា «រដ្ឋភេរវកម្ម» ដែលប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងបំពានច្បាប់អន្តរជាតិ នៅតំបន់ហ្កាហ្សា ខណៈពេលដែលរូបលោកកំពុងនិយាយឡើងវិញនូវទស្សនៈរបស់លោកថា ក្រុមហាម៉ាសមិនមែនជាអង្គការភេរវករនោះទេ។

អំឡុងពេលថ្លែងទៅកាន់សមាជិកសភា នៅរដ្ឋសភា លោក Erdogan ក៏បានអំពាវនាវឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ប្រកាសថា តើអ៊ីស្រាអែលមានគ្រាប់បែកនុយក្លេអ៊ែរ ឬអត់ ហើយថែមទាំងបានបន្ថែមថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល គឺ «បរាជ័យ» ក្នុងមុខតំណែងរបស់គាត់។ លោកបានប្រាប់ថា ក្រុមហាម៉ាស គឺជាគណបក្សនយោបាយមួយ ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយប្រជាជនប៉ាឡេស្ទីន។

ការអត្ថាធិប្បាយរបស់លោក Erdogan គឺជាការបន្ទឡើងវិញនូវសេចក្តីថ្លែងការណ៍ស្រដៀងគ្នានៅមុននេះ ដែលលោកបានធ្វើ ចាប់តាំងពីមានការសម្លាប់រង្គាល កាលពីថ្ងៃទី៧ ខែតុលា។ មេដឹកនាំទួរគីរូបនេះ បានហៅអ៊ីស្រាអែលម្តងហើយម្តងទៀតថា ជា «អ្នកកាន់កាប់» ដោយទទូចថា រដ្ឋជ្វីហ្វត្រូវបានវាយប្រហារដោយ «អ្នកប្រយុទ្ធទាមទារសេរីភាព»ប៉ាឡេស្ទីន។

នៅដើមខែវិច្ឆិកានេះ ប្រទេសទួរគីបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអ៊ីស្រាអែល លោក Sakir Ozkan Torunlar ដើម្បីមក«ពិគ្រោះយោបល់» ដោយសារតែប្រតិបត្តិការរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        198
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        198
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm