ហ្កាហ្សា ៖ កុមាអាសម៉ាត់ សាបាត អាយុ៤ឆ្នាំរស់នៅក្នុងតំបន់ហ៊ុមព័ទ្ធហ្កាហ្សា ដែលបានទទួលរងគ្រោះដោយការវាយប្រហារតាមអាកាសពីរលើករបស់អ៊ីស្រាអែលនោះ កំពុងក្លាយជាក្មេងកំព្រាក្នុងការវាយប្រាហារលើកទី១ និងបាត់បង់ជើងទាំងពីរក្នុងការវាយប្រហារលើកទី២។
ឪពុកមារបស់អាសម៉ាត់ ឈ្មោះ អាប៊ូ អាស្មា(Abu Amsha)បាននិយាយថា នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលមួយ ទៅលើផ្ទះរបស់ពួកគេក្នុងក្រុងបេហានូន (Bei Hanoun) បានធ្វើអោយសមាជិកគ្រួសារទាំងអស់បាត់បង់ជីវិត នៅសល់តែអាសម៉ាត់ និងប្អូនប្រុសរបស់គេអាយុ២ឆ្នាំប៉ុណ្ណោះដែលនៅរស់។
ការវាយប្រហារបានសម្លាប់សមាជិកគ្រួសាររបស់គេអស់១៧នាក់ ដោយការផ្ទុះលើកទី១ បានធ្វើអោយអាស់ម៉ាត់ប៉ើងជាច្រើនម៉ែត្រដោយបានទៅទើលើផ្ទះអ្នកជិតខាង។
ឪពុកមារបស់ក្មេងប្រុសនេះ ដែលបានយកក្មេងប្រុងប្រុសនេះទៅរស់នៅក្នុងជំរំ នូសេរ៉ាត(Nuseirat)ចំពេល ដែលការវាយប្រហារតាមអាកាសលើកទីពីរ បានធ្វើអោយអាសម៉ាត់របួសធ្ងន់ ហើយវេជ្ជបណ្ឌិតត្រូវតែកាត់ជើងទាំងពីររបស់គេ។
ដោយសារតែមន្ទីរពេទ្យនានា បានជួបនូវកង្វះខាតការផ្គត់ផ្គង់ និងបុគ្គលិកពេទ្យ ដូច្នេះអាសម៉ាត់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ស៊ូហាដា អាល់អាក់សា (Shuhada al-Aqsa)ក្នុងស្រុក ដេ អាល់ បាឡាស់ (Deir al-Balash)ប៉ុន្ដែ ត្រូវបានគេវះកាត់ក្នុងបន្ទប់ពិសេស ដោយសារកង្វះខាតបន្ទប់វះកាត់។

