អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បាន​នាំ​យក​អំណោយ​របស់​រដ្ឋ​បាល​ខេត្ត ផ្តល់​ជូន​រដ្ឋបាលខេត្ត​ចំប៉ា​សាក់​

2021/06/10 05:51:19 pm        294

​ស្ទឹងត្រែង៖ ​អាជ្ញាធរខេត្ត​ស្ទឹងត្រែង បាន​នាំយក​ស្បៀងអាហារ​និង​សម្ភារៈ សម្រាប់​ប្រើប្រាស់​ការពារ​ជំងឺឆ្លង​កូ​វីដ-១៩ ជូន​ដល់​អាជ្ញាធរខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ​។​

​នៅ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២១​ម្សិលមិញ​នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត​បាន​ដឹកនាំ​គណៈប្រតិភូ​របស់​ខេត្ត​ស្ទឹងត្រែង បាន​នាំ​យក​ស្បៀងអាហារ និង សម្ភារៈ​ឧបត្ថម្ភ​បម្រើ​ឲ្យ​ការងារ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ កូ​វីដ​-១៩ ផ្ដល់ ជូន​ដល់​រដ្ឋបាលខេត្ត​ចាំ​ប៉ា​សាក់ នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​ចំណុច​ច្រកទ្វារ​អន្តរជាតិ ត្រពាំង​ក្រៀល​។

​​​ក្នុង​ឱកាស​ប្រគល់​អំណោយ​ខាង​លើនេះ​ផងដែរ ឯកឧត្ដម ម៉ុម សារឿន បាន​សម្ដែង​ការពេញចិត្ត​ចំពោះ​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​ដ៏​ល្អ និង​កិច្ច​សហប្រតិបត្តិការ ដល់​យូរអង្វែង រវាង ប្រទេស​កម្ពុជា នឹង ប្រទេស​ឡាវ ក៏ដូចជា​ខេត្ត​ស្ទឹងត្រែង និង ខេត្ត​ចំប៉ា​សាក់ ដែល​រក្សាបាន​នូវ​ចំណងមិត្តភាព សាមគ្គីភាព ទ្វេភាគី​រួមគ្នា​យ៉ាង​ល្អប្រសើរ និង​ការតភ្ជាប់​រវាង​ប្រទេស​ទាំងពីរ ដែល​ត្រូវបាន​កសាងឡើង តាមរយៈ​មូលដ្ឋាន​ទំនុកចិត្ត​ដ៏​រឹងមាំ ការយោគយល់​គ្នា សាមគ្គីភាព និង​ភាពជា​អ្នកជិតខាង​ល្អ​។​

​​​ឯកឧត្តម អភិបាលខេត្ត​ស្ទឹងត្រែង បានបញ្ជាក់​នូវ​ការប្ដេជ្ញាចិត្ត ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា ក្នុងការ​ពង្រីក​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដើម្បី​ជា​ប្រយោជន៍​រួម​សម្រាប់​ប្រជាជាតិ និង​ប្រជាជន​ទាំងពីរ ពិសេស មិត្តភាព រវាងខេត្តស្ទឹងត្រែង និង ខេត្ត​ចំប៉ា​សាក់ ផងដែរ​។​

​​​ឯកឧត្តម បណ្ឌិត វិ​ល័យ​វង្ស ប៊ុត​ដា​ខាំ អភិបាលខេត្ត​ចំប៉ា​សាក់ បាន​សម្តែង​ការ​ថ្លែង​អំណរ​អរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង ក៏​ដូច​រដ្ឋបាលខេត្ត​ស្ទឹងត្រែង ដែល​បានផ្តល់​ជូនអំណោយ​ជា​ស្បៀងអាហារ និង សម្ភារៈ​ឧ​ប​ត្ថ បម្រើ​ឲ្យ​ការងារ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ កូ​វីដ​-១៩ និង​ការ​សម្រាក​ព្យាបាល​របស់​អ្នក​ជំងឺ​​កូ​វីដ មកដល់​ខេត្ត​ចំប៉ា​សាក់​។​

​​​ឯកឧត្តម បានបញ្ជាក់​បន្ថែមថា៖ កន្លងរាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​ជូនអំណោយ ជា​គ្រឿង​បរិក្ខារ​ពេទ្យ នឹង ម៉ាស់ ជាច្រើន រាជរដ្ឋាភិបាល​ឡាវ ក៏​ដូច នាពេលនេះ​ដែល​រដ្ឋបាល​ខេត្តស្ទឹងត្រែង បានផ្តល់ អំណោយ ជា​ស្បៀងអាហារ និង សម្ភារៈ​ឧ​ប​ត្ថ បម្រើ​ឲ្យ​ការងារ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ កូ​វីដ​_១៩ និង​ការ​សម្រាក​ព្យាបាល​របស់​អ្នក​ជម្ងឺ​កូ​វីដ មក​រដ្ឋបាលខេត្ត​ចំប៉ា​សាក់។ ក្នុងនោះដែរ ឯកឧត្តម បញ្ជាក់​បន្ថែមថា​៖ នេះ​ជា​សកម្មភាព​មួយ​ដល់​ល្អ រវាង ខេត្ត​ទាំងពីរ ក្នុងការ​ចូលរួម រក្សា​ឲ្យ​បាន​នូវ​ចំណងមិត្តភាព សាមគ្គីភាព ដ៏​យូរអង្វែង មួយ​នេះ ឲ្យ​នៅ​ស្ថិតស្ថេរ ទៅមុន​បន្តទៀត​។​

​​​សូម​បញ្ជាក់​ថា អំណោយ​ដែល​រដ្ឋបាលខេត្ត​ស្ទឹងត្រែង ផ្តល់ជូន​រដ្ឋបាលខេត្ត ចំប៉ា​សាក់ រួមមាន​៖ អង្គរ ចំនួន ៥.០០០ គីឡូក្រាម ( ៥ តោន ) . ត្រីខកំប៉ុង ចំនួន ៣.០០០​កំប៉ុង ( ៣០ កេស ) . មី ចំនួន ៩.០០០​កញ្ចប់ ( ៣០០​កេស ) . ម៉ាស់​ពេទ្យ ចំនួន ៣០.០០០ ម៉ាស់ ( ៣០ កេស ) .​ទឹក​អាល់កុល ចំនួន ៣០០ ដប ( ១៥ កេស ) . ទឹក​ខ្ពុ​ល​មាត់ ចំនួន ១.០០០ ដប ( ៥០ កេស )៕ ​អត្ថ​ប​ទ៖ មាស ផល្លា​

អត្ថបទដែលទាក់ទង

មន្រ្តីសុខាភិបាល ត្រូវមានស្មារតីបុរេសកម្ម នវានុវត្តន៍ ពង្រឹងសមត្ថភាព ដេីម្បីបង្កេីនគុណ ប្រសិទ្ធភា ព ជូនប្រជាពលរដ្ឋ
2025/09/18 08:41:21 pm        1
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ បច្ចេកវិទ្យាឌីជីថល គឺជាកម្លាំងចលករថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចសកល
2025/09/18 08:38:05 pm        3
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អនុញ្ញាត​ឱ្យលោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំប្រទេសកម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសម និង​​ជម្រាបលា​​ក្នុង​ឱកាស​ដែលនឹង​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជាខាងមុខនេះ
2025/09/18 08:23:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បុរាណវិទូរកឃើញហ្វូស៊ីលត្រីដូហ្វាំងនៅបាតសមសមុទ្របុរាណប្រទេសប៉េរូ

2025/09/18 09:20:08 pm
​ពលរដ្ឋអាហ្វហ្គានីស្ថានធ្វើមាតុភូមិនិវត្តន៍ជួបការលំបាក ស្របពេលកើតវិបត្តិសេដ្ឋកិច្ច និងអាកាសធាតុ
2025/09/18 09:19:34 pm
​មន្រ្តីសុខាភិបាល ត្រូវមានស្មារតីបុរេសកម្ម នវានុវត្តន៍ ពង្រឹងសមត្ថភាព ដេីម្បីបង្កេីនគុណ ប្រសិទ្ធភា ព ជូនប្រជាពលរដ្ឋ
2025/09/18 08:41:21 pm
​រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ បច្ចេកវិទ្យាឌីជីថល គឺជាកម្លាំងចលករថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចសកល
2025/09/18 08:38:05 pm
​ប្រាក់ចំណូលពីប្រេង និងឧស្ម័នរបស់រុស្ស៊ី នៅខែកញ្ញា ទំនងធ្លាក់ចុះ ២៣ភាគរយ
2025/09/18 08:32:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/18 02:44:15 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/15 06:03:51 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/17 10:44:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/18 06:39:46 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am