នាយឧត្តមសេនីយ៍ ទៀ សីហា ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លើកទី១៧ នៅប្រទេសឥណ្ឌូនេស៊ី

2023/11/16 03:51:19 pm        214

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំ គណៈប្រតិភូចូលរួម​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន លើកទី១៧ (17th ADMM) ដែលប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ ខណៈ​កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅក្រោមមូលបទ«សន្តិភាព វិបុលភាព និងសន្តិសុខ»។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោក ប្រាបូវូ ស៊ូប៊ីនតូ រដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី បានលើ​ក​ឡើង​ថា សន្តិភាព ស្ថេរភាព និង សន្តិសុខ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការបង្កើននូវសេដ្ឋកិច្ចហើយ ប្រ​សិន​បើសន្តិសុខមិនរឹងមាំទេគឺមិនអាចធ្វើបានឡើយក្នុង​ការ​ទាក់ទាញ​វិនិយោគទុន និង​ការ​សម្រេច​បាន​នូវស្ថេរភាពនៅក្នុងសង្គមរបស់អាស៊ាន និងប្រជាជនអាស៊ាន។ ដូចនេះកិច្វប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន គឺសំដៅដោះស្រាយ​បញ្ហា​សន្តិសុខ​ទំាង​អស់​នោះ​ឯង​។

លោក ប្រាបូវូ ស៊ូប៊ីនតូ បានបន្ថែមទៀតថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ានលើកទី ១៧ ឆ្នាំ​២០២៣ បន្តស្វែងរកនូវការបង្កើន និងពង្រឹង និមាបនកម្ម សន្តិសុខ ក៏ដូចជា​ការ​ជំរុញ​ឲ្យ​មាន​បរិយាប័ន​នៅលើពិភពលោក ហើយលោករដ្ឋមន្រ្តីក៏បាន​អំពាវ​នាវ​ដល់​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន លើកទី១៧ ធ្វើការពិក្សាគ្នា ដើម្បីស្វែងរកនូវយន្តការផ្សេងៗ ក្នុងការដោះស្រាយ​បញ្ហា​ផ្សេង​ៗ ដូចជាបញ្ហានៅក្នុងតំបន់ជាដើមនោះ។

ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៧នាយឧត្តមសេនីយ៍ ទៀ សីហា លើក​ឡើង​ផងដែរថា ជាមួយនឹងការរួមចំណែកប្រកបដោយថាមវន្ត របស់រដ្ឋមន្ត្រីពីអតីត និងបច្ចុប្បន្ន ក៏​ដូច​ជារដ្ឋមន្ត្រីដែលមានវត្តមាននៅថ្ងៃនេះ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានជំរុញ​បុព្វហេតុ នៃ​សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ដោយផ្អែកលើគោលការណ៍នៃមជ្ឈភាព និង​ឯកភាពអាស៊ាន ព្រមទាំងការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ ដោយ​នេះ​គឺ​ជាកា​រ​រួមចំណែកដ៏ធំក្រៃលែងក្នុងការកសាងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានដ៏រឹងមាំ និងធន់៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm