ទួរគី ហៅអ៊ីស្រាអែល ថាជារដ្ឋភេរវកម្ម ខណៈថ្កោលទោសលោកខាងលិច

2023/11/16 04:36:03 pm        129

ប្រធានាធិបតីទួរគី លោក Tayyip Erdogan បាននិយាយកាលពីថ្ងៃពុធ (១៥ វិច្ឆិកា) ថា អ៊ីស្រាអែល គឺជា «រដ្ឋភេរវកម្ម» ដែលប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងបំពានច្បាប់អន្តរជាតិ​នៅក្នុងតំបន់ហ្កាហ្សា ដោយលោកបានធ្វើការរិះគន់ម្តងហើយម្តងទៀត ចំពោះបណ្ដា​មេដឹកនាំ​អ៊ីស្រាអែល និងអ្នកគាំទ្ររបស់ពួកគេនៅលោកខាងលិច។

ថ្លែងរយៈពេលពីរថ្ងៃមុនដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បី​ជួបលោ​កអធិការបតី Olaf Scholz លោក Erdogan បាននិយាយថា យុទ្ធនាការយោធា​របស់​អ៊ីស្រាអែល ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស រួមមាន «ការវាយប្រហារ​ដ៏ក្បត់​ជាតិ​បំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ» ជាមួយនឹងការគាំទ្រ «គ្មានដែនកំណត់» ពីលោក​ខាងលិច។

លោកបានអំពាវនាវឱ្យបណ្ដាមេដឹកនាំអ៊ីស្រាអែល ត្រូវបានកាត់ទោស​ពីបទឧក្រិដ្ឋកម្ម​សង្រ្គាម​នៅតុលាការ​យុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ហើយបានលើកឡើងម្តងទៀត​នូវទស្សនៈ​របស់​លោក និងជំហររបស់ប្រទេសទួរគី ថាក្រុមហាម៉ាស មិនមែនជាអង្គការភេរវករទេ ប៉ុន្តែជា​គណបក្ស​នយោបាយដែលបានឈ្នះការបោះឆ្នោតកន្លងមក។

អង់គ្លេស សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្ដារដ្ឋអារ៉ាប់មួយចំនួនបានចាត់​ទុក​ក្រុមហាម៉ាស ថាជាក្រុមភេរវករ មិនដូចប្រទេសទួរគីឡើយ។ ទីក្រុងអង់ការ៉ា បានធ្វើជាម្ចាស់​ផ្ទះ​ទទួល​សមាជិកក្រុមហាម៉ាស មួយចំនួន និងគាំទ្រសេចក្ដីសម្រេចរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន៕


អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        11
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        104
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm