ក្រុមបាតុករនៅសហរដ្ឋអាមេរិក ព្យាយាមបិទច្រកចូលក្នុងកិច្ចប្រជុំកំពូល APEC

2023/11/16 04:46:58 pm        132

ក្រុមបាតុករបានដើរដង្ហែក្បួននៅតាមដងផ្លូវនៃទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ របស់សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃពុធ (១៥ វិច្ឆិកា) មុនពេលកិច្ចប្រជុំរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ដោយរារាំង​ច្រកចូលមួយ​ចំនួនទៅកាន់សន្និសីទ នៃកិច្ចប្រជុំកំពូល APEC ។

បណ្ដាមេដឹកនាំពិភពលោក និងនាយកប្រតិបត្តិនៃសាជីវកម្មធំៗរបស់សហរដ្ឋអាមេរិកទាំងអស់ នឹងទៅ​ចូលរួមនៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នោះ​ដោយ​បន្ថែម​នូវគោលដៅក្នុងការទាក់ទាញការតវ៉ា។

ក្រុមអ្នកប្រឆាំងរបស់លោកប្រធានាធិបតី ស៊ី សង្ឃឹមថា មនុស្សរាប់រយនាក់​នឹងធ្វើបាតុកម្ម​ប្រឆាំង​នឹង​គោលនយោបាយរបស់ចិន ខណៈដែល​អ្នកផ្សេងទៀ​តកំពុង​ប្រើប្រាស់​កិច្ចប្រជុំនេះ​ធ្វើជាវេទិកា​ សម្រាប់​បញ្ហាពិភពលោក ដូចជាសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាសជាដើម។

មនុស្សប្រហែល ១៥០នាក់ បានប្រមូលផ្តុំគ្នានៅផ្លូវបំបែកមួយនៅ​ខាងក្រៅ​តំបន់សន្តិសុខ​នៅឯ​មជ្ឈមណ្ឌល​សន្និបាតរបស់ទីក្រុងនេះនៅម៉ោងប្រហែល ៨ព្រឹក (ម៉ោងក្នុងស្រុក)។ ក្រុមតវ៉ា​នេះមានគោលបំណងរារាំងអ្នកចូលរួមសន្និសីទមិនឱ្យឆ្លងកាត់ផ្លូវប្រសព្វ ហើយបាន​បង្កើតខ្សែ​សង្វាក់​មនុស្ស ដែលបង្វែរអ្នកធ្វើដំណើរ និងប្រតិភូមួយចំនួនឲ្យទៅតាមផ្លូវផ្សេង។

ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បានសម្អាតផ្លូវកណ្តាលក្រុងសម្រាប់កិច្ចប្រជុំ ហើយបានរៀបចំ​ សម្រាប់លទ្ធភាព នៃការប្រឈមមុខដាក់គ្នាជាមួយក្រុមបាតុករ ដោយមានរបាំងដែកកម្ពស់​ប្រាំបីហ្វីត​ត្រូវបានដំឡើង​ ដើម្បីការពារ​មនុស្សនៅលើ​ចិញ្ចើមផ្លូវពីការ​រំខានដល់​ចរាចរណ៍​យានយន្ត នៅជិតមជ្ឈមណ្ឌលសន្និបាត៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        152
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        191
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm