ចាប់ខ្លួនជនជាតិចិន ២នាក់ ករណីបង្ខាំងមនុស្សជំរិតទារប្រាក់

2023/11/16 05:09:30 pm        626

នគរបាលរាជធានីភ្នំពេញបានចាប់ខ្លួនជនជាតិចិនចំនួន ២នាក់ ករណី​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់ ដើម្បីជំរិតទារប្រាក់ ៦៤០០ដុល្លារ។

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​ស្រាវជ្រាវឈានដល់មានការបង្ក្រាបករណីបង្ខាំងមនុស្សដោយខុសច្បាប់ ដើម្បីជំរិតទារប្រាក់ ចំនួន ៦៤០០ដុល្លារសហរដ្ឋអាមេរិក ដោយសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន ២នាក់ ។

លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃ​ស្នង​ការដ្ឋាន​នគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រាប់ឲ្យដឹងថា កាល​ពី​ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០០និង៣០នាទី មាន​ករណី​ចាប់​ឃុំ​ឃាំង​ និងបង្ខាំងមនុស្សដោយខុសច្បាប់ ដើម្បីជំរោតយកប្រាក់មួយករណីកើតឡើងនៅបុរី ញូវ​ថោន​ ផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដែល​ករណី​នេះ​បង្ក​ឡើងដោយជនសង្ស័យ ០៣នាក់ ជាជនជាតិចិន ជិះរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ប្រដាប់ដោយអាវុធខ្លីមិនស្គាល់ម៉ាកចំនួន ០២ដើម បានធ្វើ​សកម្មភាព​ចាប់​ជន​រង​គ្រោះ​ចូលរថយន្តពេលចេញពីហូបអាហារនៅកន្លែងកើតហេតុ។

លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ប្រាប់បន្តថា ក្រោយ​ទទួល​បាន​ករណី​នេះ ​កម្លាំងជំនាញបានធ្វើការស្រាវជ្រាវតាមរយៈការពិនិត្យកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ និង​តាមផ្លូវដែលជនសង្ស័យបានដឹកជនរងគ្រោះគេចខ្លួន រហូតកំណត់​មុខ​សញ្ញា​ប្រព្រឹត្ត​បទ​ល្មើស​បាន​។

លោកវរសេនីយ៍ទោ ម៉ម សាវន បានបន្ថែមថា  ជនសង្ស័យដែលត្រូវបានចាប់ខ្លួនមាន ១-ឈ្មោះ WENG SHENGFENG ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិចិន ២-ឈ្មោះ ZHANG YAN ភេទ​ប្រុស ​អាយុ ៣០ឆ្នាំ ជនជាតិចិន ដកហូតបានវត្ថុតាងបម្រើឲ្យការប្រព្រឹត្តិបទល្មើសមួយចំនួន។

បច្ចុប្បន្នសំណុំរឿងនេះជំនាញនគរបាលកំពុងរៀបចំបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់៕ អត្ថបទ ៖ តារាវុទ្ធី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        129
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        240
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        237

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm