ចិន ជំទាស់នឹងសំណើអាមេរិក សម្រាប់កិច្ចប្រជុំ APEC ក្នុងការផ្លាស់ប្តូរគោលការណ៍ពាណិជ្ជកម្ម និងវិនិយោគ

2023/11/16 05:52:43 pm        91

ប្រទេសចិន កំពុងជំទាស់នឹងសំណើរបស់សហរដ្ឋអាមេរិក សម្រាប់​សមាជិក នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងការបញ្ចូលនិរន្តរភាព និងបរិយាប័ន ទៅ​ក្នុង​គោលនយោបាយពាណិជ្ជកម្ម និងការវិនិយោគរបស់ពួកគេ នេះបើយោង​តាម​ប្រភព​មួយ​ដែល​ដឹង​ពី​ការ​ចរចានេះ បាននិយាយកាលពីថ្ងៃពុធ (១៥ វិច្ឆិកា)។

ការពិភាក្សា​លើបញ្ហានេះកំពុងបន្តនៅឯកិច្ចប្រជុំកំពូល APEC នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋ​អាមេរិក ដើម្បីព្យាយាមស្វែងរកសេចក្ដីសម្រេចរួមមួយដែលរដ្ឋសមាជិកទាំង២១ប្រទេស របស់​ក្រុមនេះអាចយល់ព្រម។

តំណាង​ពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកស្រី Katherine Tai បានប្រាប់​កិច្ច​ប្រជុំ​ពេញ​អង្គ​ដែល​ផ្តោត​លើ​ពាណិជ្ជកម្មថា លោកស្រីសង្ឃឹមថា សំណើដែល​ដាក់​ឈ្មោះ​ដោយ​រដ្ឋបាល​លោក​ប្រធានា​ធិបតី​អាមេរិក ចូ បៃដិន ថាជា «គោលការណ៍នៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សម្រាប់​ការ​រួម​បញ្ចូល​បរិយាបន្ន និងនិរន្តរភាពទៅក្នុងគោលនយោបាយពាណិជ្ជកម្ម និងការវិនិយោគ» អាច​នៅ​តែ​ត្រូវ​ការ​ត្រួត​ពិនិត្យ។

សេចក្តីលម្អិតតិចតួចណាស់នៃសំណើរបស់សហរដ្ឋអាមេរិក ដែលអាចរកបាន ប៉ុន្តែរដ្ឋបាលលោក បៃដិន កំពុងជំរុញគំនិតដែលថាសេដ្ឋកិច្ច APEC បង្កើនឱកាសសម្រាប់មនុស្សកាន់តែច្រើន ជា​ពិសេស​ប្រជាជនដែលជួបការលំបាក និងដើម្បីបញ្ចូលថាមពលស្អាត ព្រមទាំង​ការ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូនឌីអុកស៊ីត ទៅក្នុងគោលនយោបាយអភិវឌ្ឍន៍ កំណើន និងពាណិជ្ជកម្ម​របស់​ពួក​គេ។

អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបាន​និយាយ​ដោយ​ផ្ទាល់​នូវ​ការ​ជំទាស់​របស់​ចិន​ទេ ប៉ុន្តែបាននិយាយថា ភាគី APEC ទាំងអស់គួរតែ «ផ្តោតលើតម្រូវការបន្ទាន់របស់តំបន់ ពង្រឹង​សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត»៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm