សម្ដេច​តេជោ ហ៊ុន សែន ប្រកាស​ថាការដ្ឋាន និង​រោងចក្រ​ចម្រាញ់​រ៉ែមាសលើក​ដំបូង​នៅ​កម្ពុជា នឹង​បើក​ដំណើរការ​នៅ​ខែ​នេះ

2021/06/10 07:38:42 pm        504

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ថា ការដ្ឋាន​អាជីវកម្ម និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​មាន​លក្ខណៈ​ជា​ឧស្សាហកម្ម​លើក​ដំបូង​នៅ​កម្ពុជា នឹង​ចាប់​ផ្ដើម​ដំណើរការ​ចាប់​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា​ខាង​មុខ​នេះ​ទៅ​ហើយ បន្ទាប់​ពី​ការ​សិក្សា​រុក​រក​អស់​រយៈ​ពេល ១៤​ឆ្នាំ​មកកន្លងម​ក​ហើយ​នោះ។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ឱ្យ​ដឹង​បែប​នេះ​នៅ​ក្នុង​សារ​លិខិត​មួយ​ដែល​សម្ដេច​ផ្ញើ​ជូន​ជន​រួម​ជាតិ​នៅ​ថ្ងៃ​នេះ។

ក្នុង​​សារ​លិខិត​​ដដែល​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ឱ្យ​ដឹង​ថា ការដ្ឋាន​អាជីវកម្ម និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​​មាន​លក្ខណៈ​ជា​ឧស្សាហកម្ម​លើក​ដំបូង​នៅ​កម្ពុជា​នេះ មាន​ទីតាំង​ស្ថិត​នៅ​តំបន់​អូរខ្វាវ ក្នុង​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី។

សម្ដេច​តេជោ ហ៊ុន សែន បាន​ឱ្យ​ដឹង​ទៀត​ថា ដំណើរការ​អាជីវកម្ម​រ៉ែ​មាស​នៅ​កម្ពុជា​នេះ ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត (Renaissance Minerals (Cambodia) Limited) ដែល​ជា​ក្រុមហ៊ុន​អូស្ត្រាលី​។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា ក្រុមហ៊ុន​មួយ​នេះ ​អាច​ផលិត​មាស​សុទ្ធ​បាន​ដល់​ទៅ ៣​តោន​ក្នុង​មួយ​ឆ្នាំសម្រាប់​រយៈ​ពេល ៨​ឆ្នាំ​ដំបូង ហើយ​ដំណើរការ​អាជីវកម្ម​រ៉ែមាស​របស់​ក្រុមហ៊ុន​មួយ​នេះ ក៏​ត្រូវ​បាន​រំពឹង​ថា នឹង​ពង្រីក​ខ្លួន​បន្ថែម​ទៀត៕


អត្ថបទដែលទាក់ទង

ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
2026/07/28 08:04:30 pm        357
ក្រសួងកសិកម្ម និងអាជ្ញាធរមីន ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតមីនរួច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន»
2026/07/28 05:38:36 pm        363
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់ឱកាសស្វែងយល់ពីមុខជំនាញ បរិក្ខារសិក្សាទំនើប និងការអនុវត្តជាក់ស្តែង ដល់សិស្សវិទ្យាល័យជិត១ពាន់នាក់
2026/07/28 05:35:19 pm        338

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Zelenskyyមានកិច្ចប្រជុំដ៏ល្អជាមួយលោកTrump នៅឯសេតវិមានខណៈស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមជាមួយអាមេរិក

2026/07/29 09:37:07 am
​យោធាអាមេរិកនិយាយថា មីស៊ីលច្រើនគ្រាប់ដែលបាញ់ដោយអ៊ីរ៉ង់ត្រូវបានស្ទាក់ចាប់
2026/07/29 09:04:17 am
​លោក Netanyahu និងលោក Trump កោតសរសើរជំនួបទល់មុខគ្នាលើកដំបូងនៅអាមេរិកចាប់តាំងពីការចាប់ផ្តើមសង្គ្រាមអ៊ីរ៉ង់
2026/07/29 08:58:50 am
​លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
2026/07/28 08:50:44 pm
​ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
2026/07/28 08:47:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/28 10:12:32 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/29 12:32:49 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/29 02:20:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm