សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនឹងអញ្ជើញជាធិបតី នៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ស្តីពីពិភព លោកគ្មានមីន នៅខេត្តសៀមរាប

2023/11/16 09:30:34 pm        56

ភ្នំពេញ ៖ កម្ពុជាត្រៀមទទួលញញួរ ធ្វើជាម្ចាស់ផ្ទះរៀបចំនៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ខាងមុខដែលប្រព្រឹត្ត ទៅក្នុងខេត្តសៀមរាប រយៈពេល១ឆ្នាំពេញនៃឆ្នាំ ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ការទទួលញញួរនេះគឺនៅក្នុងកិច្ចប្រជុំនៅប្រទេសស្វីស នៅខែធ្នូឆ្នាំ២០២៣ នេះ។

 ថ្លែងក្នុងធ្វើសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ នៅអាជ្ញាធរមីន ក្រោមប្រធានបទ"ការត្រៀមធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាបអង្គរឆ្នាំ ២០២៤" និងដំណើរបំពេញបេសកកម្មទៅហ្សឺណែវ ប្រទេសស្វីសដើម្បីទទួលញញួរ ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនៃអនុសញ្ញាអូតាវ៉ា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីនបានបញ្ជាក់ថា កិច្ចប្រជុំអនុសញ្ញាអូតាវ៉ានៅខេត្តសៀមរាប នឹងមានប្រទេសចំនួនប្រមាណជិត ២០០លើពិភពលោក នឹងមកចូលរួមប្រជុំស្តីពីការបោសសម្អាតគ្រាប់មីនប្រឆាំងមនុស្សជាតិ និងការចែករំលែកនូវបច្ចេកទេសបោសសម្អាតគ្រាប់មីន និងការផ្តល់សុវត្ថិភាពអ្នកបោសសម្អាតមីន និងរៀបចំផែនការគោលដៅបន្តនៃការអនុវត្តសកម្មភាពបោស សម្អាតមីននៅតាមបណ្តាប្រទេសជាច្រើនទៀតដើម្បីពិភព លោកគ្មានមីន ។ប៉ុន្តែបច្ចុប្បន្ននៅលើពិភពលោកនៅមានប្រទេសចំនួន ៣៣ ទៀតដែលមានស្ថានភាពគ្រាប់មីនធ្ងន់ ធ្ងរពុំទាន់អាចបោសសម្អាតឲ្យអស់នៅឆ្នាំ ២០២៥ខាងមុខបានទេ ត្រូវការពេលវេលា។

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី ក្នុងខណះធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាក្នុងឆ្នាំ២០២៤ ខាង មុខនេះ កម្ពុជាមានសកម្មភាព ៣ សំខាន់ គឺការជំរុញការ អនុវត្តគាំទ្រអនុសញ្ញាអូតាវ៉ាដល់៣៦ប្រទេសទៀត មិន ទាន់ចូលជាសមាជិក និងប្រទេសជាសមាជិកអាស៊ានចំនួន ៤រួម មានប្រទេសសិង្ហបុរី មីយ៉ាន់ម៉ា ឡាវ វៀតណាម ឲ្យចូលជាសមាជិកអូតាវ៉ា ព្រោះក្រៅពីដើម្បីបំពេញបេសកម្មបោសសម្អាតមីន។ ការចូលជាសមាជិកអនុសញ្ញាអូតាវ៉ា ក៍ជាការចូលរួមបញ្ចប់នូវការឈឺចាប់ និងសោកនាដកម្ម ដោយសារគ្រាប់មីនដែលទាមទារឲ្យប្រទេសជាសមាជិកអូតាវ៉ាជួយគាំទ្រទាំងធនធាន ហិរញ្ញវត្ថុ និងបច្ចេកទេសបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដល់បណ្តាប្រទេសជាសមាជិកនៃអនុសញ្ញានេះ។

ឯកឧត្តមបញ្ជាក់ថាអនុញ្ញាអូតាវ៉ា មានប្រទេសចំនួន១៦៤ ជាសមាជិករួចមកហើយ រដ្ឋភាគីចូលជាសមាជិកអនុសញ្ញាអូតាវ៉ា និងទទួលបានការគាំទ្រ ផ្នែកហិរញ្ញវត្ថុ ធនធានបច្ចេកទេស ។ កិច្ចប្រជុំអនុញ្ញាអូតាវ៉ា អនុវត្តន៍រៀងរាល់៥ ឆ្នាំម្តង ប្រទេសជាម្ចាស់ផ្ទះកិច្ចប្រជុំនិងធ្វើផែនការសកម្ម ភាព ៥ឆ្នាំបន្តនៃអនុសញ្ញាអូតាវ៉ា។សូមបញ្ជាក់ថាកម្ពុជាបានធ្វើម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ច សង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ម្តងរួចមកកាលពីថ្ងៃទី១៧តុលានេះរហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៣នៅក្នុងសណ្ឋាគារសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញដោយមានការអញ្ជើញ ពីតំណាងមកពីប្រទេសចំនួន ៤៥ បណ្តាអង្គទូត តំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិពាក់ព័ន្ធ ប្រមាណជាង២០០នាក់៕ អត្ថបទ ៖ ភារម្យ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm