របាយការណ៍សម្ងាត់របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានបង្ហាញកាលពីថ្ងៃពុធ (១៥ វិច្ឆិកា) ថា អ៊ីរ៉ង់មានសារធាតុអ៊ុយរ៉ានីញ៉ូម គ្រប់គ្រាន់រហូតដល់ ៦០% នៃភាពបរិសុទ្ធ ខិតជិតដល់កម្រិតថ្នាក់អាវុធ សម្រាប់គ្រាប់បែកអាតូមិកចំនួនបីគ្រាប់ នេះបើតាមនិយមន័យរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ហើយអ៊ីរ៉ង់នៅតែកំពុងរារាំងទីភ្នាក់ងារនេះលើបញ្ហាសំខាន់ៗជាច្រើន។

ការរីកចម្រើនឥតឈប់ឈររបស់អ៊ីរ៉ង់ ក្នុងការពង្រឹងនុយក្លេអ៊ែរបានឈានដល់កម្រិតខ្ពស់បំផុត ខណៈខកខានមិនបានផ្តល់ឱ្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ជាមួយនឹងកិច្ចសហប្រតិបត្តិការដែលខ្លួនទាមទារក្នុងបញ្ជីបញ្ហាដែលកំពុងកើនឡើង បង្ហាញពីបញ្ហាប្រឈមសម្រាប់ទីភ្នាក់ងារមួយនេះ និងមហាអំណាចលោកខាងលិច ដែលបានអំពាវនាវម្តងហើយម្តងទៀតឱ្យអ៊ីរ៉ង់ ផ្លាស់ប្តូរគម្រោងអាវុធរបស់ខ្លួន។

ស្តុកអ៊ុយរ៉ានីញ៉ូម របស់អ៊ីរ៉ង់ ដែលចម្រាញ់បានរហូតដល់ ៦០% បានកើនឡើងពី ៦,៧គីឡូក្រាម ដល់ ១២៨,៣គីឡូក្រាម ចាប់តាំងពីរបាយការណ៍ចុងក្រោយកាលពីថ្ងៃទី៤ ខែកញ្ញា ដែលជារបាយការណ៍មួយក្នុងចំណោមរបាយការណ៍ពីរទៅកាន់រដ្ឋសមាជិករបស់UN។ នោះគឺច្រើនជាងបីដងនៃទម្ងន់ប្រហែល ៤២គីឡូក្រាម ដែលតាមនិយមន័យរបស់ទីភ្នាក់ងារ IAEA គឺគ្រប់គ្រាន់តាមទ្រឹស្តីសម្រាប់គ្រាប់បែកនុយក្លេអ៊ែរ ប្រសិនបើបង្កើនបន្ថែមទៀត។

អ៊ីរ៉ង់មានផ្ទុកសារធាតុអ៊ុយរ៉ានីញ៉ូមគ្រប់គ្រាន់ដើម្បីបន្ថយកម្រិតសម្រាប់គ្រាប់បែកបន្ថែមទៀត ប៉ុន្តែខ្លួនបដិសេធមិនព្យាយាមបង្កើតអាវុធបែបនេះនោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងរវាងទីភ្នាក់ងារ IAEA និងអ៊ីរ៉ង់ នៅតែកើនឡើងជាបន្តបន្ទាប់៕