កងកម្លាំងអ៊ីស្រាអែល បានបំផ្ទុះអគាររដ្ឋាភិបាលធំរបស់ក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា ហើយក៏បានវាយឆ្មក់ចូល បន្ទាប់មកសម្រុកចូលមន្ទីរពេទ្យធំរបស់ក្រុមហាម៉ាស មុនពេលដកថយ។
វីដេអូដែលផ្សាយដោយបណ្តាញព័ត៌មានរបស់អ៊ីស្រាអែល បានបង្ហាញអគាររដ្ឋាភិបាលបេតុច្រើនជាន់ ត្រូវបានបំផ្លាញដោយការផ្ទុះដ៏ខ្លាំងមួយ។

ទាហានអ៊ីស្រាអែល ក៏បានចូលទៅក្នុងមន្ទីរពេទ្យ Al Shifa ដោយផ្តោតលើអ្វីដែលពួកគេនិយាយថា ជាមជ្ឈមណ្ឌលបញ្ជាការរបស់ក្រុមហាម៉ាស ដែលលាក់នៅក្នុងផ្លូវរូងក្រោមដីនៅក្រោមអគារ ដែលជាកន្លែងដែលអ្នកជំងឺ ជនស៊ីវិល និងបុគ្គលិករាប់ពាន់នាក់ កំពុងជ្រកកោន។
នៅពេលដែលពួកគេបានឆែកឆេរពីបន្ទប់មួយទៅបន្ទប់មួយនៃមណ្ឌលសុខភាពដ៏ធំបំផុតរបស់ដែនដី ប្រតិ បត្តិការនេះ បានបង្កឲ្យមានការថ្កោលទោសពីអង្គការសហប្រជាជាតិ និងការអំពាវនាវជាថ្មីឲ្យមានបទឈប់បាញ់ ដើម្បីបញ្ឈប់ការវាយលុកយោធារបស់អ៊ីស្រាអែល។
លោក តេដ្រូស អាដហាណុម ហ្គឺប្រ៊ីយេស៊ុស (Tedros Adhanom Ghebreyesus) អគ្គលេខាធិការនៃអង្គការសុខភាពពិភពលោក បានហៅការវាយឆ្មក់របស់អ៊ីស្រាអែលទៅលើមន្ទីរពេទ្យ Al Shifa ថា «មិនអាចទទួលយកបានទាល់តែសោះ » ហើយបានបន្ថែមថា«មន្ទីរពេទ្យ មិនមែនជាសមរភូមិទេ»។