ម៉ាស៊ីនខួងដ៏ទំនើប ត្រូវបានបញ្ជូនដើម្បីសង្រ្គោះកម្មករឥណ្ឌាដែលជាប់នៅក្នុងផ្លូវរូងក្រោមដីបាក់រលំ

2023/11/16 10:09:37 pm        187

កាលពីថ្ងៃពុធ (១៥ វិច្ឆិកា) រថយន្តផ្គត់ផ្គង់មួយគ្រឿងត្រូវបានគេមើលឃើញថាកំពុងដឹកជញ្ជូនម៉ាស៊ីនខួងដ៏ទំនើបទៅកាន់ទីតាំងនៃផ្លូវហាយវេ នៅតំបន់ភ្នំហិម៉ាឡៃ ដែលបានបាក់រលំ ខណៈក្រុមជួយសង្គ្រោះកំពុងប្រតិបត្តិការដើម្បីចូលទៅដល់កម្មករឥណ្ឌាចំនួន ៤០នាក់ ដែលជាប់នៅខាងក្នុងនោះ។

លោក រ៉ានជីត ស៊ីនហា (Ranjit Sinha) មន្ត្រីជាន់ខ្ពស់គ្រប់គ្រងគ្រោះមហន្តរាយនៅរដ្ឋ អ៊ុតតារ៉ាក់ហាន (Uttarakhand) បាននិយាយថាម៉ាស៊ីនខួងអណ្តូងថាមពលខ្ពស់ កំពុងត្រូវបានដំឡើងនៅទីតាំងកើតហេតុដើម្បីកាត់កំទេចកំទីក្នុងល្បឿន ២,៥ម៉ែត្រក្នុងមួយម៉ោង ខុសពីម៉ាស៊ីនមុនចំនួនមួយម៉ែត្រ។

ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃពុធថា កម្មករដែលជាប់នៅក្នុងនោះមានសុវត្ថិភាព និងមានសុខភាពល្អ ហើយកំពុងត្រូវបានផ្គត់ផ្គង់អាហារ ទឹក និងអុកស៊ីសែនតាមរយៈបំពង់មួយ។ ក្រុមមន្ត្រីក៏មានទំនាក់ទំនងជាប្រចាំជាមួយពួកគេដែរ។

ផ្លូវរូងក្រោមដីប្រវែង ៤,៥គីឡូម៉ែត្រ ដែលកំពុងត្រូវបានសាងសង់ក្នុងរដ្ឋ អ៊ុតតារ៉ាក់ហាន នៅលើផ្លូវជាតិហាយវេមួយ ដែលជាផ្នែកមួយនៃផ្លូវធម្មយាត្រាហិណ្ឌូ ឆាដាម (Char Dham) បានបាក់រលំប្រហែលម៉ោង ៥:៣០នាទីព្រឹកថ្ងៃអាទិត្យ (ម៉ោងក្នុងស្រុក)៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        8
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        9
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm