នាយឧត្តមសេនីយ៍ ទៀ សីហា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរបស់អាមេរិក និងអាស៊ានក្នុងពេលកន្លងមក

2023/11/16 10:51:16 pm        111

ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន-អាមេរិក ដែលបានធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេស ឥណ្ឌូនេស៊ី នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងអាស៊ាន និង អាំមេរិក ដែលបានបន្តប្ដេជ្ញារក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព ក៏ដូចជាវិបុលភាពសម្រាប់តំបន់នៃភាគីទាំងពីរ។

នៅក្នុងបទអន្តរាគមន៍ នៃកិច្ចប្រជុំខាងលើនេះនាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថាចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៩៧៧ភាពជាដៃគូអាស៊ាន-អាមេរិក បានបន្តប្ដេជ្ញារក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព ក៏ដូចជាវិបុលភាពរួមគ្នា។ កិច្ចព្រមព្រៀងរវាងមេដឹកនាំអាស៊ាន-អាមេរិកក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ(CSP) ហើយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី១០នៅរាជធានីភ្នំពេញ ក៏បានឆ្លុះបញ្ចាំងពីភាពទូលំទូលាយ និងស៊ីជម្រៅនៃទំនាក់ទំនងរបស់ភាគីទាំងពីរ និងបានបើកផ្លូវសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិបន្ថែមទៀត។

នៅក្នុងប្រជុំនេះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា បានកោតសរសើរដល់តួនាទីស្ថាបនារបស់សហរដ្ឋអាមេរិកក្នុងតំបន់ ហើយសហរដ្ឋអាមេរិក, តែងតែជាដៃគូដ៏ជិតស្និទ្ធរបស់អាស៊ាន ស្របពេលដែលអាស៊ាន និងអាមេរិកកំពុងពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ ក្នុងគោលបំណងចង់បន្តធ្វើការជាមួយគ្នាប្រកបដោយការជឿទុកចិត្តគ្នា គោរពគ្នា ការយោគយល់គ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ដើម្បីសម្រេចបាននូវតំបន់ដែលទទួលបាននូវសន្តិភាព វិបុលភាព និងសន្តិសុខយូរអង្វែងជាដើម។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ លោកឡយដ៍ អូស្ទីន(Loyd Austin) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកបានលើកឡើងថា សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះសន្តិភាព និង វិបុលភាព នៅអាស៊ីអាគ្មេយ៍ ដើម្បីពង្រឹងភាពជាដៃគូរនៅទីនេះ ហើយថាអាស៊ានមានសារៈសំខាន់សម្រាប់កិច្ចសន្ទនា និង សហប្រតិបត្តិការក្នុងតំបន់ នេះជាមូលហេតុដែលធ្វើឲ្យសហរដ្ឋអាមេរិក ធ្វើការងារអោយកាន់តែស៊ីជំរៅជាមួយអាស៊ាននៅគ្រប់កំរិត ។

បើតាមលោក ប្រាបូវូ ស៊ូប៊ីនតូ រដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី បានសម្តែងការកោតសរសើរដល់សហរដ្ឋអាមេរិកដែលបានធ្វើការជាមួយប្រទេសនៅក្នុងតំបន់ ដើម្បីសន្តិភាព និង ស្ថេរភាព។លោកបន្តថាកិច្ចប្រជុំនាពេលនេះ និងធ្វើជាសក្ខីភាពចំពោះអាស៊ាន និង សហរដ្ឋអាមេរិក និងភាពជាដៃគូរ ដោយផ្អែកទៅលើការគោរពគ្នាទៅវិញទៅមក ផលប្រយោជន៍រួម ការយោគយល់គ្នា សន្តិភាព ស្ថេរភាព នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិច៕ អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm