ប្រមុខ​រាជ​រដ្ឋាភិបាល​រំពឹង​ថា កម្ពុជា​នឹង​ទទួល​បាន​​ថវិកា​​ខ្ទង់​ ៤០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ពី​អាជីវកម្ម​រ៉ែមាស​នៅ​តំបន់​អូរខ្វាវ

2021/06/10 08:11:22 pm        843

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា កម្ពុជា​នឹង​ទទួល​បាន​ចំណូល​ប្រហែល ៤០​​លាន​ដុល្លារ​បន្ថែម​ទៀត​ក្នុង​មួយ​ឆ្នាំ​ៗ បន្ទាប់​ពី​អាជីវកម្ម​រ៉ែមាស​ជា​លើក​ដំបូង​​នៅ​កម្ពុជា ចាប់​ផ្ដើម​ដំណើរការ​នោះ។

ក្នុង​សារ​លិខិត​ផ្ញើ​ជូន​ជន​រួម​ជាតិ​នៅ​ល្ងាច​ថ្ងៃ​នេះ សម្ដេច​តេជោ​ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា បាន​ប្រកាស​ថា ការដ្ឋាន​អាជីវកម្ម និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​មាន​លក្ខណៈ​ជា​ឧស្សាហកម្ម​ជាលើក​ដំបូង​នៅ​កម្ពុជា នឹង​ចាប់​ផ្ដើម​ដំណើរការ​ចាប់​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា​ខាង​មុខ​នេះ​ទៅ​ហើយ។

សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា រោងកច្រ​ចម្រាញ់​រ៉ែមាស​លើក​ដំបូង​នេះ ដែល​នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរការ​នោះ មាន​ទីតាំង​ស្ថិត​នៅ​ឯ​តំបន់​អូរខ្វាវ ស្ថិត​ក្នុង​ស្រុក​កែវសីមា នៃ​ខេត្ត​មណ្ឌលគិរី។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ បាន​បញ្ជាក់​ផង​ដែរ​ថា រោងចក្រ​ចម្រាញ់​រ៉ែមាស​នេះ ដំណើរការ​ឡើង​ដោយ​​ក្រុមហ៊ុន​រ៉ឺនេសង់ មីនើរ៉ល់ (ខេមបូឌា) លីមីធីត ដែល​ជា​ក្រុមហ៊ុន​មក​ពី​ប្រទេស​អូស្ត្រាលី បន្ទាប់​ពី​ក្រុមហ៊ុន​មួយ​នេះ បាន​សិក្សា​រុក​រក​អស់​រយៈ​ពេល ១៤​ឆ្នាំ​មក​ហើយ​នោះ។

ក្នុង​សារ​លិខិត​ដដែល​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​ឱ្យ​ដឹង​ទៀត​ថា រោងចក្រ​ចម្រាញ់​រ៉ែមាស​នេះ អាច​នឹង​ផលិត​មាស​សុទ្ធ​បាន​ប្រហែល ៣​តោន​ក្នុង​ឆ្នាំ​ៗ​សម្រាប់​រយៈ​ពេល ៨​ឆ្នាំ​ដំបូង ហើយ​រំពឹង​ថា នឹង​ពង្រីក​សមត្ថភាព​បន្ថែម​ទៀត។

សម្ដេច​តេជោ ហ៊ុន សែន រំពឹង​ថា កម្ពុជា​នឹង​ទទួល​បាន​ចំណូល​ជា​មធ្យម ១៨៥​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗតាម​រយៈ​អាជីវកម្ម​រ៉ែ​មាស​មួយ​នេះ ដែល​អាច​ផ្ដល់​ចំណូល​ពន្ធ​ផ្សេងៗ​ប្រហែល ៤០​លាន​ដុល្លារ​ដល់​រាជ​រដ្ឋាភិបាល។

ក្នុង​សារ​លិខិត​ដដែល​នោះ សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ផង​ដែរ​ថា អាជីវកម្ម​រ៉ែមាស​នៅ​តំបន់​អូរខ្វាវ​នេះ នឹង​ក្លាយ​ជា​គំរូ​សម្រាប់​អាជីវកម្ម​ធន​ធាន​រ៉ែដទៃ​ទៀត​នៅ​កម្ពុជា ដើម្បី​ឱ្យ​ស្រប​តាម​គោលការណ៍​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព៕



អត្ថបទដែលទាក់ទង

TOP NEWS |សម្ដេចធិបតី៖កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ ដែលនឹងធ្វើឱ្យបាត់បង់ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ
2025/10/19 11:00:11 am        1
បេក្ខជន ៤ និងសកម្មជន១៥ នាក់ របស់គណបក្សភ្លើងទៀននៅស្រុកពញាឮ និងស្រុកស្អាង ក្នុងខេត្តកកណ្ដាល ប្រកាសផ្ដាច់ខ្លួន និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
2025/10/19 10:23:39 am        4
ក្រសួងបរិស្ថាន រកឃើញរោងចក្រផលិតបារីនៅខេត្តតាកែវដំណើរការមិនគោរពត្រឹមត្រូវច្បាប់បរិស្ថាន
2025/10/18 05:46:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋអ៊ុយក្រែន សង្ឃឹមថានឹងទទួលបានសន្តិភាព ខណៈពុំច្បាស់ថាការទូតនឹងអាចបញ្ចប់សង្រ្គាមបានភ្លាមៗ

2025/10/19 11:09:16 am
​TOP NEWS |សម្ដេចធិបតី៖កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ ដែលនឹងធ្វើឱ្យបាត់បង់ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ
2025/10/19 11:00:11 am
​លោក Trump និយាយប្រាប់លោក Putin និងលោក Zelenskiy ថាឲ្យបញ្ឈប់សមរភូមិឥឡូវនេះភ្លាម
2025/10/19 10:31:20 am
​អ៊ីស្រាអែលទទួលបានសាកសពមនុស្ស ២នាក់ដែលក្រុមហាម៉ាសនិយាយថា ជាចំណាប់ថ្នូរហ្កាហ្សា
2025/10/19 10:28:09 am
​បេក្ខជន ៤ និងសកម្មជន១៥ នាក់ របស់គណបក្សភ្លើងទៀននៅស្រុកពញាឮ និងស្រុកស្អាង ក្នុងខេត្តកកណ្ដាល ប្រកាសផ្ដាច់ខ្លួន និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
2025/10/19 10:23:39 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/17 02:49:53 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/18 06:00:35 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/17 09:29:26 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am