រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យសភាពាណិជ្ជកម្មសហភាពអឺរ៉ុប​ជួយទាក់ទាញការវិនិយោគក្រុមហ៊ុនអឺរ៉ុបមកកម្ពុជា

2023/11/16 11:29:12 pm        81

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានជំរុញ​ឱ្យ​សភាពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ (EuroCham Cambodia) ជួយ​ទាក់​ទាញ​ការ​វិនិយោគ​ក្រុម​ហ៊ុនអឺរ៉ុប​ដែល​កំពុង​ប្រតិបត្តិការ​អាជីវកម្ម​​ក្នុង​តំបន់អាស៊ីងាកមកចាប់អារម្មណ៍កម្ពុជា។

ការថ្លែងដូចនេះរបស់ឯកឧត្តមរដ្ឋមន្ត្រីធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ខណៈ​ដែល​លោក​បាន​ដឹក​នាំ​គណៈ​ប្រតិភូជួបសំដែងការគួរសមនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុង​ជំនួបប្រកបដោយភាពស្និទ្ធស្នាល និងត្រង់ទៅត្រង់មក ឯកឧត្តមរដ្ឋមន្ត្រី បានលើក​ឡើង​ពីកិ​ច្ច​ការងារ​អាទិភាព​របស់​ក្រសួង​ ក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសំដៅបន្តលើកកម្ពស់ លក្ខ​ខណ្ឌ​ការងារ និងទំនាក់ទំនងវិជ្ជាជីវៈ ឱ្យកាន់​តែ​ប្រសើរ​ឡើង​ក្នុង​គោល​បំណង​បង្កើត​ឱ្យ​មាន​បរិយាកាស នៃ​ការ​វិនិយោគដែលមានស្រាប់កាន់តែមានភាពប្រសើរឡើងជាលំដាប់ និង​ការ​ទាក់​ទាញ​វិនិយោគ​ថ្មី​បន្ថែម​ទៀត​ជាពិសេសការវិនិយោគរបស់ក្រុមហ៊ុនអឺរ៉ុប។

ជាការឆ្លើយតបក្រៅពីការអបអរសាទរទៅកាន់ឯកឧត្តមរដ្ឋមន្ត្រីចំពោះមុខតំណែងថ្មី លោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា(EuroCham Cambodia) បានគាំទ្រ ហើយថាវា​ជា​តួនាទី​ចម្បងរ​បស់​សភាពាណិជ្ជ​កម្ម​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ដើម្បី​បង្ហាញដល់អ្នកវិនិយោគរបស់អឺរ៉ុបដែលកំពុងមានវត្តមាននៅតំបន់អាស៊ី ងាក​មក​ចាប់​អារម្មណ៍​ការវិនិយោគនៅកម្ពុជា។ សម្រាប់ប្រធានសភាពាណិជ្ជកម្មសហភាព​អឺរ៉ុប​រូប​នេះ​ថ្លែង​ថា​ បរិយាកាសនៃទំនាក់ទំនងវិជ្ជាជីវៈ និង​លក្ខ​ខណ្ឌ​ការងារ​នៅ​កម្ពុជា​មាន​វឌ្ឍន​ភាព​គួរ​ឱ្យ​កត់​សម្គាល់​។ 

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើការពង្រឹង និង​លើក​កម្ពស់​សមត្ថ​ភាព​របស់​បុគ្គលិក​ក្នុង​រោងចក្រ សហគ្រាស និងការហ្វឹកហ្វឺនកូន​ជាង​ដែល​ជា​ចំណុច​គន្លឹះ​នៃ​ការ​បង្កើន​ផលិត​ភាព​ការងារខ្ពស់ដែលអ្នកវិនិយោគចង់បាន។ 

យ៉ាង​ណា​ក៏ដោយ មុននឹងបញ្ចប់ភាគីទាំងពីរ មានសុទ្ធិដ្ឋិនិយម​ខ្ពស់​ចំពោះ​កិច្ច​សហការ​បន្ត​បន្ទាប់​ទៀត​ ដើម្បី​ជំរុញឱ្យលក្ខខណ្ឌការងារ និងទំនាក់​ទំនង​វិជ្ជាជី​វៈ​នៅ​ក្នុង​រោង​ចក្រ​សហគ្រាស​កាន់​តែ​ប្រសើរ​ឡើង​មួយ​កម្រិត​បន្ថែម​ទៀត​ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​កម្ពុជា​មាន​ភាព​ទាក់​ទាញ​កាន់​តែ​ខ្លាំង​សម្រាប់​ការ​វិនិយោគ៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        36
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        48
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm