ផ្សារមូលបត្រកម្ពុជា សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ

2023/11/16 11:56:59 pm        75

ភ្នំពេញ ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ ដើម្បីបង្កើនភាពងាយស្រួលដល់វិនិយោគិនក្នុងការប្រើប្រាស់ និងជួញដូរភាគហ៊ុន។

 ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញនេះ ជាប្រព័ន្ធអនុញ្ញាតឱ្យវិនិយោគិនទទួលបានគណនីភ្លាមៗរៀងរាល់ម៉ោងធ្វើការ ដើម្បីបើកគណនីជួញដូរតាមអនឡាញបាន វិនិយោគិនត្រូវដោនឡូតកម្មវិធីទូរស័ព្ទផ្សារហ៊ុន និងតម្រូវឲ្យវិនិយោគិនចុចពាក្យ បើកគណនីជួញដូរ បន្ទាប់មកត្រូវជ្រើសរើសក្រុមហ៊ុនមូលបត្រ ដែលខ្លួនពេញចិត្តហើយបំពេញព័ត៌មានមួយចំនួន ស្តេនអត្តសញ្ញាញប័ណ្ណ និងស្កេនមុខ។

 បើតាមឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ថា បន្ទាប់ពីក្រុមហ៊ុនមូលបត្រ បានពិនិត្យមើលព័ត៌មានរបស់អ្នកស្នើសុំរួចរាល់ នោះលេខអត្តសញ្ញាញវិនិយោគិន និងលេខគណនីជួញដូរនឹងត្រូវបង្កើតឡើងភ្លាមៗ។ ឯកឧត្តមបានបន្តថា តាមប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ វិនិយោគិនកាន់តែមានភាពងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលា និងការចំណាយផ្សេងៗ ដើម្បីទទួលបានគណនីជួញដូរ។ បន្ទាប់ពីបានគណនីជួញដូរ វិនិយោគិនអាចដាក់ប្រាក់ចូលគណនី និងជួញដូរបានភ្លាមៗផងដែរ។

​នៅក្នុងពិធីបើកពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “My First Stock” នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា បានចាត់ទុក ការបើកគណនីជួញដូរមូលបត្រតាមអនឡាញនេះថា គឺជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមនៃកម្ពុជា។ ឯកឧត្តម មានសុទិដ្ឋិនិយមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យមូលបត្រ នឹងកាន់តែទាក់ទាញក្រុមហ៊ុនបោះផ្សាយ និងវិនិយោគិន ក៏ដូចជាការបង្កើតផលិតផលវិនិយោគផ្សេងៗ និងការរៀបចំយន្តការនានាដើម្បីសម្រួលដល់ដំណើការជួញដូរ។

 សូមបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះ ផ្សារមូលបត្រកម្ពុជា មានគណនីជួញដូរចំនួនប្រមាណជាង ៤ម៉ឺន ៤ពាន់គណនី។ ដោយឡែក ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ មានប្រមាណជាង ២០ម៉ឺនដុល្លារក្នុងមួយថ្ងៃ បើគិតពីដើមឆ្នាំ២០២៣មក។ ផ្សារមូលបត្រកម្ពុជា សង្ឃឹមថា នៅឆ្នាំ២០២៤ខាងមុខ នឹងមានការបើកគណនីកើនឡើងដល់ ៥ម៉ឺនគណនីថ្មី ឬស្មើនឹង១០០%នៃចំនួនគណនី ដែលបានបើកជាង១០ឆ្នាំមកនេះ៕ អត្ថបទ ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        204
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm