មនុស្ស ៦នាក់ រងរបួស បន្ទាប់ពីមានការបាញ់ប្រហារ នៅប៉ុស្តិ៍ត្រួតពិនិត្យ រវាងក្រុងហ្សេរុយសាឡិម និងតំបន់វ៉េសបែង

2023/11/17 12:05:25 am        50

បើយោងតាមសេវាសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍ (ទី១៦ ខែវិច្ឆិកា) នេះ បានឲ្យដឹងថា រថយន្តសង្គ្រោះបន្ទាន់ បានប្រញាប់ប្រញាល់ដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យក្រុងហ្សេរុយសាឡិម បន្ទាប់ពីជនសង្ស័យប៉ាឡេស្ទីន ៣នាក់ បានបើកការបាញ់ប្រហារនៅប៉ុស្តិ៍ត្រួតពិនិត្យ ដែលស្ថិតនៅលើផ្លូវធំមួយ រវាងទីក្រុងហ្សេរុយសាឡិម និងទីក្រុង Bethlehem (បេស្លើហែម) របស់តំបន់វ៉េសបែង ដោយបណ្តាលឲ្យមនុស្ស ៦នាក់រងរបួស។

ក្រោយកើតហេតុការណ៍នោះ នគរបាលបាននិយាយថា កម្លាំងសន្តិសុខបានបើកការបាញ់ប្រហារទៅលើជនបង្កហេតុនោះ។ នគរបាលអ៊ីស្រាអែលបានប្រាប់ថា៖ «ភេរវករទាំង ៣នាក់នោះ ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងសន្តិសុខដែលឈរជើងនៅច្រកឆ្លងកាត់នោះ។ ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីជនទាំងនោះបានទៅដល់តាមរយៈរថយន្តគួរឲ្យសង្ស័យមួយ ហើយបានបើកការបាញ់ប្រហារមកលើកងកម្លាំងរបស់យើង»។

សេវារថយន្តសង្គ្រោះរបស់អ៊ីស្រាអែល បានឲ្យដឹងបន្ថែមថា ក្នុងចំណោមអ្នករបួសទាំងនោះ មានម្នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ ជាមួយគ្នានេះ មិនទាន់មានការកំណត់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ។ ពាក់ព័ន្ធនឹងការការបាញ់ប្រហារនេះ ភ្លាមៗនេះ មិនទាន់មានការអត្ថាធិប្បាយអ្វីពីមន្ត្រីប៉ាឡេស្ទីននោះទេ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        90
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        134
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm