ចិន ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃព្រហស្បតិ៍ (ទី១៦ ខែវិច្ឆិកា) នេះ បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ២៦នាក់ បានស្លាប់ ក្នុងអគ្គិភ័យនៅអគារការិយាល័យរបស់ក្រុមហ៊ុនធ្យូងថ្មមួយ នៅភាគខាងជើងប្រទេសចិន ខណៈដែលមិនតិចជាង ៣៨នាក់ផ្សេងទៀត បានរងរបួស។
អគ្គិភ័យបានឆាបឆេះឡើងនៅវេលាម៉ោង ៦:៥០ព្រឹក (ត្រូវនឹងម៉ោង ២២:៣០នាទីម៉ោងសកល នៅថ្ងៃទី១៥ ខែវិច្ឆិកា) នៅឯអគារចម្រុះឧស្សាហកម្មធ្យូងថ្ម Yongju កម្ពស់ ៤ជាន់ ក្នុងទីក្រុង Luliang ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលផលិតធ្យូងថ្មធំជាងគេរបស់ខេត្ត Shanxi។
សារព័ត៌មាន Reuters អាចបញ្ជាក់ពីទីតាំងនៃវីដេអូដោយផ្គូផ្គងផ្លាកសញ្ញា និងអគារ នៅក្នុងបរិវេណនោះ ជាមួយនឹងរូបភាពឯកសារ តែមិនអាចអះអាងដោយឯករាជ្យថា តើវីដេអូនេះត្រូវបានថត នៅពេលណានោះទេ។
មូលហេតុ ដែលនាំឲ្យមានអគ្គិភ័យនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ មិនមានការបញ្ជាក់ជាផ្លូវការពីនាយកដ្ឋានពន្លត់អគ្គិភ័យ ឬប៉ុស្តិ៍នគរបាលទេ។ ហើយការហៅទូរស័ព្ទទៅក្រុមហ៊ុន ក៏មិនត្រូវបានឆ្លើយតបដែរ៕

