វិចិត្រករផ្ទាំងគំនូរឥណ្ឌូនេស៊ី បង្ហាញការគាំទ្រដល់ជនប៉ាឡេស្ទីន តាមរយៈផ្ទាំងគំនូរតាមដងផ្លូវ

2023/11/17 01:15:37 am        161

លោក Iwan Sophian ដែលជាវិចត្រករផ្ទាំងគំនូរ បានបាញ់ថ្នាំពណ៌នៅលើជញ្ជាំងតាមដងផ្លូវដ៏មមាញឹកនៅទីក្រុង Depok ស្ថិតក្នុងខេត្តជ្វាខាងលិច ប្រទេសឥណ្ឌូនេស៊ី ដៃរបស់លោកធ្វើការយ៉ាងរស់រវើក ពេលលោកព្យាយាមបញ្ចប់ផ្ទាំងគំនូររបស់លោក ដែលជារូបគំនូរមុខកូនក្មេងនៅលើទង់ជាតិប៉ាឡេស្ទីន ។

ដូចគ្នានឹងមនុស្សជាច្រើនទៀតនៅជុំវិញពិភពលោកដែរ វិចិត្រករផ្ទាំងគំនូរឥណ្ឌូនេស៊ីវ័យ ៤២ឆ្នាំរូបនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស់ ដែលបានចាប់ផ្តើមឡើងក្រោយក្រុមជីវពលរបស់ប៉ាឡេស្ទីនមួយនេះ វាយឆ្មក់តំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងមនុស្សប្រហែល ២៤០នាក់ផ្សេងទៀត ត្រូវបានចាប់ជាចំណាប់ថ្នូរ ដែលជាថ្ងៃស្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តរយៈពេល ៧៥ឆ្នាំរបស់អ៊ីស្រាអែល ។

ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការសឹករបស់ពួកគេប្រឆាំងនឹងក្រុមជីវពលហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សា ហើយសន្យាថានឹងធ្វើឲ្យក្រុមសកម្មប្រយុទ្ធអ៊ីស្លាមមួយនេះរលាយសាបសូន្យពីលើផែនដី ។ អ៊ីស្រាអែល បានដាក់ប្រជាជនទាំង ២,៣លាននាក់នៅតំបន់ហ្គាហ្សា ឲ្យស្ថិតនៅក្រោមការហ៊ុមព័ទ្ធ និងបានបាញ់ផ្លោងដោយការវាយប្រហារតាមអាកាស ។

លោក Awenk និយាយថា ពេលនៅឆ្ងាយពីជម្លោះមួយនេះ លោកមានអារម្មណ៍ថាជួយអ្វីមិនកើតនោះទេ បានត្រឹមតែមើលឃើញភាពតក់ស្លុតដែលចាក់ផ្សាយនៅលើបណ្តាញព័ត៌មាន ហើយលោកក៏បានសម្រេចចិត្តប្រើប្រាស់ស្នាដៃគំនូររបស់លោក ដើម្បីបង្ហាញការគាំទ្រដល់ជនប៉ាឡេស្ទីន ។

សូមបញ្ជាក់ថា មន្ត្រីសុខាភិបាលតំបន់ហ្គាហ្សា បាននិយាយថាពលរដ្ឋប៉ាឡេស្ទីន ប្រមាណ១១.៥០០នាក់ ត្រូវបានសម្លាប់ ក្នុងនោះ ៤០ភាគរយនៃពួកគេ គឺជាកុមារ ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        46
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        46
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm