អាមេរិក ដកទណ្ឌកម្មពីវិទ្យាស្ថានចិន ក្នុងការជំរុញឱ្យមានជំនួយទប់ស្កាត់លើសារធាតុហ្វង់តានីល

2023/11/17 05:26:54 pm        155

រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ (១៦ វិច្ឆិកា) បានដកវិទ្យាស្ថាននីតិសាស្រ្តនៃក្រសួងសន្តិសុខសាធារណៈចិន ចេញពីបញ្ជីទណ្ឌកម្មពាណិជ្ជកម្ម ដែលជាផ្នែកមួយនៃសំណើដើម្បីបញ្ចុះបញ្ចូលទីក្រុងប៉េកាំង ឱ្យប្រឹងប្រែងធ្វើបន្ថែមទៀតដើម្បីបញ្ឈប់លំហូរនៃសារធាតុសំយោគអាភៀន ហ្វង់តានីល ចូលទៅក្នុងសហរដ្ឋអាមេរិក។

ទីក្រុងវ៉ាស៊ីនតោន បានដាក់វិទ្យាស្ថាននេះក្នុងបញ្ជីទណ្ឌកម្មនៅឆ្នាំ២០២០ ជុំវិញការរំលោភបំពានលើជនជាតិភាគតិច អ៊ុយហ្គ័រស៎ (Uyghurs) និងក្រុមជនជាតិភាគតិចផ្សេងទៀត ដោយរារាំងទីភ្នាក់ងារនេះមិនឱ្យទទួលបានទំនិញភាគច្រើនពីអ្នកផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក។

សារព័ត៌មានរ៉យទ័រ ធ្លាប់បានរាយការណ៍ថា វិទ្យាស្ថាននេះនឹងត្រូវដកចេញពីបញ្ជីទណ្ឌកម្ម ខណៈលោកប្រធានាធិបតី បៃដិន បានស្វះស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតពីទីក្រុងប៉េកាំង លើសារធាតុហ្វង់តានីល នៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃពុធ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។ ជាផ្នែកមួយនៃកិច្ចប្រជុំ មេដឹកនាំទាំងពីររូបបានឯកភាពគ្នាក្នុងការបង្កើតក្រុមការងារលើកិច្ចសហប្រតិបត្តិការប្រឆាំងគ្រឿងញៀន។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានឲ្យដឹងថា ការទប់ស្កាត់សារធាតុគីមីញៀន ហ្វង់តានីល គឺជាអាទិភាពមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោន ខណៈដែលអត្រានៃការស្លាប់ដោយប្រើប្រាស់បរិមាណលើសកម្រិតដែលពាក់ព័ន្ធនឹងថ្នាំនេះ បានកើនឡើងជាងបីដងចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ នៅសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        27
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        33
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm