League Cup៖ វិសាខា​ប៉ះ​ភ្នំពេញ​ក្រោ​ន ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង​ជួប​ព្រៃវែង​

2021/06/11 05:04:33 pm        372

​បាល់ទាត់៖ ពានរង្វាន់​ League Cup 2021 ​នឹង​បន្ដ​ការប្រកួត​សន្សំ​ពិន្ទុ​សប្ដាហ៍​ទី​២ នា​ចុង​សប្ដាហ៍​នេះ ដោយ​ក្រុម​វិសាខា​ត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ក្រុម​ភ្នំពេញ​ក្រោ​ន នា​ថ្ងៃ​ទី​១២ ខែ​មិថុនា ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង​ត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ​ខេត្ត​ព្រៃវែង នៅ​ទីលាន​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា​នា​ថ្ងៃ​ទី​១៣ ខែ​មិថុនា​នា​វេលា​ម៉ោង ៣៖៣០​នាទី​រសៀល​ដូចគ្នា។​

​វិសាខា​នឹង​ត្រូវ​ធ្វើការ​ប្រកួត​ដំបូង​របស់​ខ្លួន​ក្នុង​ពូ​ល​ A ​បន្ទាប់ពី​ប្រកួត​បើកឆាក​ជាមួយ​បឹងកេត ត្រូវ​បាន​លុបចោល។ រីឯ​ភ្នំពេញ​ក្រោ​ន​ត្រូវ​ប្រកួត​លើក​ទី​២ របស់​ខ្លួន បន្ទាប់ពី​យកឈ្នះ​ក្រុម​ ISI ​ដង្កោ​សែន​ជ័យ ៥-០ កាលពី​ថ្មីៗ។ បច្ចុប្បន្ន​ក្រុម​ទាំងពីរមាន ៣​ពិន្ទុ​ស្មើគ្នា ដូច្នេះ​ការប្រកួត​ស្អែក​នេះក្រុម​ទទួល​បាន​ជ័យជម្នះ នឹង​បាន​កក់​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​តែម្ដង។ ចំណែក​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀងក៏​ដូច​ក្រុម​វិសាខា​ដែរ ដែល​នឹង​ត្រូវធ្វើ​ការប្រកួត​ដំបូងក្នុង​ពូ​ល​ B ​បន្ទាប់ពី​ប្រកួត​បើកឆាក​ជាមួយ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ត្រូវបាន​លុប​ចោល។ រីឯ​ខេត្តព្រៃវែងប្រកួត​បើកឆាក​របស់​ពួកគេ គឺ​បាន​ចាញ់​ក្រុម​កងយោធពល​ខេមរភូមិន្ទ ១-០។ យ៉ាងណាក្ដី​ព្រះខ័ន​រាជ​ស្វាយរៀងក៏មាន ៣​ពិន្ទុ​ក្នុង​ដៃ​ដែរ ដូច្នេះ​ពួកគេ​ត្រូវការ ៣​ពិន្ទុ​ទៀត​ប៉ុណ្ណោះដើម្បី​កក់​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។​

​គួរ​បញ្ជាក់ថា ពានរង្វាន់​ League Cup 2021 ​រៀបចំឡើង​អំឡុងពេល​ក្រុម​ជម្រើសជាតិ​កម្ពុជា ជាប់​បេសកកម្ម​ប្រកួត​ក្រៅប្រទេស ស្របពេល​ក្រុមបាល់ទាត់​តំណាង​កម្ពុជា ២ រួមមាន​ក្រុម​វិសាខា និង​បឹងកេតត្រូវ​ចូលរួម​ប្រកួត​ពានរង្វាន់​ AFC Cup 2021។ ដោយហេតុនេះ គណៈ​កម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា​-CNCC ​ក៏​រៀបចំ​ពាន​នេះ​ឡើងដើម្បី​ផ្ដល់ឱកាស​ឲ្យ​ក្រុម ពិ​សេស​កីឡាករ​មិនសូវ​មានឱកាស​លេង​ក្នុង​លី​គបាន​បង្ហាញ​សមត្ថភាព ក៏ដូចជា​ត្រៀម​ស្វាគមន៍ការ​ត្រឡប់មកវិញនៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm