សម្ដេចធិបតី អំពាវនាវពលរដ្ឋរួមគ្នាប្រឆាំងគោលការណ៍ជ្រុលនិយមទាំងសាសនា និងនយោបាយ

2023/11/17 05:41:40 pm        244

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់ ពលរដ្ឋកម្ពុជា​ទាំងអស់ ត្រូវរួមគ្នាប្រឆាំងដាច់ខាតនូវគោលការណ៍ទាំងឡាយណា​ដែលមានចរិកជ្រុលនិយម មិនថាគោលការណ៍ជ្រុលនិយមក្នុងសាសនា ​ឬគោលការណ៍ជ្រុលនិយមក្នុងនយោបាយនោះទេ គឺត្រូវតែលុបំបាត់ឱ្យអស់ចេញពីប្រទេសកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតី​ពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់នៃគណៈមហានិកាយកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា នយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានបង្កើតឡើង ធ្វើឱ្យកម្ពុជាអាចបញ្ចប់សង្គ្រាមនៅឆ្នាំ ១៩៩៨ ដែលអាចឱ្យគ្រប់សាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជា បានរួចផុតពីការស្លាប់ស្លាប់។

សម្ដេចធិបតី មានប្រសាសន៍ថា ក្នុងពេលដែលមានសង្គ្រាមគ្រប់សាសនាទាំងអស់ ត្រូវរង​ផល​ប៉ះពាល់ ដូច្នេះការបញ្ចប់សង្គ្រាមក៏បានស្រោចស្រង់ និងផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋកម្ពុជា​អាចប្រតិបត្តិសាសនា​របស់ខ្លួនឡើងវិញលើគ្រប់សាសនាទាំងអស់ ស្របតាមសិទ្ធិសេរីភាពរបស់​ខ្លួន។ ហើយការជំរុញ និងលើកកម្ពស់សិទ្ធិសេរីភាពក្នុងវិស័យសាសនា​ ក៏ត្រូវបានធ្វើឡើងវិញទោះបី​ជា​ព្រះពុទ្ធសាសនាជាសាសនារបស់ររដ្ឋក្ដី។

សម្ដេចធិបតីថ្លែងថា៖«ការទាំងពីរ គឺកត្តាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការចូលរួម​របស់សហគមន៍នៅក្នុងការជួយទប់ស្កាត់ ​និងលុបបំបាត់មិនឱ្យកើតមាននៅលើទឹកដីកម្ពុជា លើការ​ប្រកាន់គោលជំហរ រើសអើង ឬមួយគោលនយោបាយទស្សនជ្រុលនិយមបែបណាមួយនោះ គឺដាច់ខាតរួមគ្នាការពារកុំឱ្យកើតមាន ​ហើយបើ​មានត្រូវលុបបំបាត់ឱ្យអស់ដើម្បីថែរក្សានូវ​សុខ​សន្ដិភាព និងសុខដុមរមនារបស់កម្ពុជា»។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា តាមរយៈគោលនយោបាយ ឈ្នះ ឈ្នះ របស់​សម្ដេចតេជោ ដែលប្រកបដោយសច្ចៈធម៌ មេត្តាធម៌ ​និងការសង្រ្គោះដល់ខ្មែរដូចគ្នា ធ្វើឱ្យកម្ពុជា​អាចបញ្ចប់សង្គ្រាមទាំងស្រុងក្នុងឆ្នាំ ១៩៩៨ ​ហើយប្រទេសកម្ពុជាអាចកសាងប្រទេសឡើងវិញ ទាំងហេដ្ឋារចនាសម្ព័ន្ធ ​និងជំនឿសាសនា​ ការអប់រំជាដើម។

សម្ដេច បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបរួមគ្នារក្សានូវ​សុខសន្ដិភាពរបស់កម្ពុជា និងរួមគ្នា​លុបបំបាត់ និងប្រឆាំង ​ចំពោះ​គោលការណ៍​ជ្រុលនិយមទាំងសាសនា ​និងនយោបាយ៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        10
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        223
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm