កីឡាករ​ទោចក្រយាន ៣​រូប​នឹង​ចេញទៅ​ហាត់​នៅ​បារាំង​ចុង​សប្ដាហ៍​នេះដើម្បី​ត្រៀម​ស៊ី​ហ្គេម​

2021/06/11 05:58:18 pm        109

​ទោចក្រយាន៖ កីឡាករ​ជម្រើស​ជាតិ​កីឡា​ទោចក្រយាន ៣​រូប និង​គ្រូ​បង្វឹក​ម្នាក់នឹង​ត្រូវ​ចេញដំណើរ​ទៅ​ហ្វឹកហាត់​រយៈពេល ៣​ខែនៅ​ប្រទេស​បារាំងនា​ថ្ងៃ​ទី​១២ ខែ​មិថុនា​ស្អែក​នេះ ដើម្បី​ពង្រឹង​សមត្ថភាព និង​បច្ចេកទេស​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២១ នៅ​វៀតណាម និង​ត្រៀម​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា​។​

​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា បាន​ថ្លែងប្រាប់​ក្រុមការងារ BTV-News ថា ការ​បញ្ជូន​កីឡាករ​ជម្រើស​ជាតិ ៣​រូប​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង​នេះ ធ្វើឡើង​ក្រោម​កិច្ចសហការរវាង​សហព័ន្ធ ជាមួយ​សមាគម​ប្រណាំង​ទោចក្រយាន​កម្ពុជា ដែល​មាន​ទីស្នាក់ការ​មួយនៅ​ប្រទេស​បារាំង​។​ ​តាម​រយៈ​ការ​ចេញ​ទៅ​បោះ​ជំរំ​ហ្វឹកហាត់​លើកដំបូង​នៅ​តំបន់​អឺរ៉ុប​នេះ លោក នូ ចំរើន រំពឹង​ថា កីឡាករ​កម្ពុជា​នឹង​អាច​អភិវឌ្ឍ​សមត្ថភាព​បាន​រីក​ចម្រើន ដ្បិត​ក្រៅពី​ការ​ហ្វឹកហាត់ក៏​នឹង​មាន​ការ​ប្រកួតប្រជែង​នៅ​ទីនោះ​ផង​ដែរ។ ដូច្នេះ​គួបផ្សំ​ជាមួយ​ការ​ខិតខំ​ប្រឹង និង​ការ​ប្ដេជ្ញា​របស់​កីឡាករ​ម្នាក់ៗ​ផង លោក​សង្ឃឹមថា ពេល​ត្រឡប់មកវិញ​ពួកគេ​នឹង​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ស៊ី​ហ្គេម​នៅ​វៀតណាម ក៏ដូចជា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផង​ដែរ។​

​គួរ​បញ្ជាក់​ថា ចំពោះ​បេសកកម្ម​ហ្វឹកហាត់​ក្រៅ​ស្រុក ​របស់​ក្រុម​ជម្រើស​ជាតិ​កីឡា​ទោចក្រ​យាន​​នេះគឺ​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​លោក ខ្លូត ករណី និង​កីឡាករ ៣​រូបរួមមាន​កីឡាករ គឹម ចាន់ធូ​, កីឡាករ សាន ណា​ម៉ា និង​កីឡាករ សាន ណា​ម៉ា​វ ហើយ​មុន​ចេញដំណើរទាំង​គ្រូ​បង្វឹក និង​កីឡាករ​ទាំងអស់ក៏​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត និង​ជួយ​ជ្រោមជ្រែង​ពី​ឯកឧត្ដម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​ផង​ដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        75
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        86
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm