ចិន​បន្ត​ផ្តល់​សព្វាវុធ​ការពារ​អាកាស​បន្ថែម​ដល់​ក្រសួងការពារជាតិ​កម្ពុ​ជា

2021/06/11 06:16:44 pm        382

ភ្នំពេញ ៖ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមរយៈ​ក្រសួងការពារជាតិ​របស់​ខ្លួន បាន​ផ្តល់​នូវ​សព្វាវុធ ការពារ​អាកាស​បន្ថែម​ទៀត​ដល់​ក្រសួងការពារជាតិ​កម្ពុ​ជា ​ដើម្បី​ពង្រឹង និង​លើកកម្ពស់​សមត្ថភាព​នូវ​វិស័យ​ការ​ពារជាតិ​កម្ពុជា​ ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត ​ទាំង​យុទ្ធោបករណ៍ ​និង​ធនធានមនុស្ស​។

យោង​តាម​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ពាក់ព័ន្ធការរៀបចំ ​កសាង​ផែនការ​ការគ្រប់គ្រង​ប្រព័ន្ធសព្វាវុធ​ការពារ​អាកាស ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ នា​ថ្ងៃទី១០​ខែមិថុនា ឆ្នាំ​២០២១ ដែល​កិច្ចប្រជុំ​នេះ ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ឲ្យ​ដឹងថា ​ខណៈដែល​រដ្ឋាភិបាល​ចិន​បន្ត​ផ្តល់​នូវ​សព្វាវុធ​ការពារ​អាកាស​បន្ថែម​ដល់​កម្ពុជា​នោះ ​កងទ័ព​នៅ​ក្នុង​អង្គភាព​ទាំងអស់​ត្រូវតែ​ខិតខំ​ហ្វឹកហ្វឺន​ជំនាញ​បន្ថែម​ក្នុងការ​ប្រើប្រាស់​នូវ​បច្ចេកទេស​ថ្មី ទាំងនោះ​។

នៅក្នុង​កិច្ចប្រជុំ​នោះ​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​លើកឡើងថា ​ការគ្រប់គ្រង ​ការថែទាំ​បច្ចេកទេស​សម្ភារៈ​គ្រឿង​បំពាក់​ប្រព័ន្ធ​ការពារ​អាកាស​ដែល​បម្រើ​ឲ្យ​វិស័យ​ការពារជាតិ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទាំង​គ្រឿង​បំពាក់​ចាស់ ​និង​ថ្មី​វា​ជា​ការ​ចាំបាច់​បំផុត ​ដូច្នេះ​មន្ត្រី​ជំនាញ​ទាំងអស់​ត្រូវតែ​ខិតខំ​បន្ថែម​ទៀត​នូវ​ការ​ប្រើប្រាស់​វា និង​ថែទាំ​វា​ឲ្យ​បាន​ល្អ​យូរអង្វែង​នោះ​។

សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ បាន​ថ្លែង​ទៀតថា ​សម្ភារៈ​ដែល​ជា​ជំនួយ​របស់​ប្រទេស​ជា​មិត្ត​ផ្តល់ ​ជូន​ដល់​កង​យោធពល​ខេមរភូមិន្ទ​នេះ​ ត្រូវ​រៀបចំ​ទីតាំង​ដាក់​វា​ឲ្យ​បានល្អ ​ដើម្បី​បំរើ​ឲ្យ​កិច្ច​ការ​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី ដែនទឹក ដែន​កោះ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទៅ​ថ្ងៃ​អនាគត​អោយ​បាន​គង់វង្ស​។

ក្រៅពី​ការពិភាក្សា​ការងារ​រៀបចំ​កសាង​ផែនការ​ការគ្រប់គ្រង​ប្រព័ន្ធ​សព្វាវុធ​ការពារ​អាកាស ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ​ក៏បាន​ធ្វើការ​ពិភាក្សា​អំពី​ការងារ​ហ្វឹកហ្វឺន​ជំនាញ​ការពារ​អាកាស ​ទាំង​ការ​បញ្ជូន​សិក្ខាកាម​ទៅ​សិក្សា​ នៅក្រៅ​ប្រទេស និង ​ការ​ហ្វឹកហ្វឺន​ក្នុង​ប្រទេស ​ដោយ​ផ្តោត​ទៅលើ​ការ​បណ្តុះបណ្តាល​គ្រូ​យោធា​ចា​រ្យ​ជំនាញ​ការពារ​អាកាស ​ដើម្បី​បន្ត​ហ្វឹកហ្វឺន​ជំនាញ​ការពារ​អាកាស​ ដល់ យោធិន​កម្ពុជា ​បន្ត​ទៅ​ថ្ងៃ​ខាងមុខ​មុខ​ផងដែរ​។

យ៉ាងណាក៏ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ជំនាញ​ការពារ​អាកាស ដែល កង​យោធពល​ខេមរភូមិន្ទ បាន​ខិតខំ​បំពេញភារកិច្ច​កន្លងមក​ជូន​ប្រទេសជាតិ ​ហើយ​តាមរយៈ​កិច្ចប្រជុំ​នេះ​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បន្ត​ជំរុញ​ឲ្យ​អង្គភាព​ជំនាញ និង ​បណ្តា​អង្គភាព​មានការ​ពាក់​ព័ន្ធ​ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ​ការងារ​ហ្វឹកហ្វឺន​ជំនាញ និង បច្ចេកទេស បន្តទៀត​ខណៈ​សម្ភារៈ​ថ្មី​ដែល​ប្រទេស​ជា​មិត្ត​បានផ្តល់​ឲ្យ​កម្ពុជា​មក​ជា​បន្តបន្ទាប់​នោះ​។ ​

ជាងនេះទៅទៀត​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ក៏បាន​ជំរុញ​ឲ្យ​កងទ័ព​ទាំងអស់​បន្ត​យកចិត្តទុកដាក់​លើ​ការងារ​ថែទាំ​បច្ចេកទេស​ ការគ្រប់គ្រង រៀបចំ​ទុកដាក់​នូវ​រាល់​សម្ភារៈ​ គ្រឿង​បំពាក់​ទាំងនេះ ដោយ​ត្រូវ ​ធ្វើការ​គ្រប់គ្រង ថែរក្សា​ អោយ​បាន​គង់វង្ស ​ដើម្បី​បំរើ​អោយ​វិស័យ​ការ​ពារជាតិ​កម្ពុជា​កាន់​តែ​ល្អ​ប្រសើ​បន្ថែម​ទៀត​នោះ​៕

​អត្ថបទ​ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        10
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        223
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        197

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm