អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ចាត់អោយតំណាងនាំយកអំណោយចែកជូនកីឡាករអុំទូកនៅស្រុកស្អាង ខេត្តកណ្ដាល

2023/11/17 11:11:39 pm        1.0 K

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ឧត្តមភរិយា បានចាត់អោយលោក ឃៀង សុជីវ័ន្ត អគ្គនាយករងក្រុមហ៊ុន ទ្រី ភាព គ្រុបចុះ​ជួប​សំណេះ​សំណាលជាមួយកីឡាករចំណុះទូក និងគណៈកម្មការទូក ដែលមានឈ្មោះថា ទូក-ង ទ្រីភាព​សែនជ័យ បាមីតេជោ ដែលស្ថិតក្នុង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ដើម្បី​ជាការ​លើកទឹកចិត្តដល់កីឡាករក្នុងការហាត់សម មុននឹងចូលរួមប្រកួតនៅរាជធានីភ្នំពេញ ដើម្បី​អបអរ​សាទរ​ព្រះរាជពិធីបុណ្យអំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នាថ្ងៃទី២៦ ២៧ និង២៨ ខែវិច្ឆិកា ខាងមុខនេះ។

ក្នុងឱកាសចុះមកជួបសំណេះសំណាលជាមួយកីឡាករចំណុះទូក និងគណៈកម្មការទូក លោក ឃៀង សុជីវ័ន្ត តំណាងអ្នកឧកញ៉ា ទ្រី ភាព បាននាំយកថវិកា ២០លានរៀល សម្រាប់​ផ្គត់​ផ្គង់​លើ​ការ​ចំណាយ​ផ្សេងៗ ពេលហាត់សមទូក និងត្រៀមសម្រាប់ការធ្វើដំណើរទៅចូលរួមប្រកួត ព្រម​ទាំង អង្ករចំនួន ៥តោន, មីជាតិ ១០០កេស, ត្រីខ ១០០ យួរ ព្រមទាំងទឹកសុទ្ធជាច្រើនរយកេស និង​សម្លៀកបំពាក់សម្រាប់ការហាត់សម និងចូលរួមប្រកួត។

ដើម្បីឆ្លើយតបចំពោះការគិតគូរ និងយកចិត្តទុកដាក់ពី អ្នកឧកញ៉ា និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ក្នុងឱកាសនេះដែរ កីឡាករចំណុះទូក និងគណៈកម្មការទូក បានប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ចូលរួមប្រកួត ដើម្បីដណ្ដើមជ័យជំនះសម្រាប់អ្នកឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ម្យ៉ាង​ដើម្បីលើកមុខមាត់ភូមិស្រុកផង ព្រោះចាប់តាំងពីឆ្នាំ២០០៨ មក ទូក-ង ទ្រីភាពសែនជ័យ បាមី​តេជោ ដែលស្ថិតក្នុងវត្តសូរភី នេះ ប្រកួត បានចំនួន ១៧ដង ចាញ់៤ដង ឈ្នះ ១៣ដង៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        10
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm