រដ្ឋធានីញូវដេលីរបស់ឥណ្ឌា ងាកទៅរកការបង្កើតភ្លៀងសិប្បនិម្មិតដើម្បីកាត់បន្ថយវិបត្តិបំពុលអាកាស

2023/11/17 11:38:44 pm        53

អ្នកវិទ្យាសាស្ត្រនៅក្នុងរដ្ឋធានីញូវដេលីរបស់ប្រទេសឥណ្ឌា បានរៀបចំផែនការបង្កើតភ្លៀងសិប្បនិមិត្ត នៅក្នុងកិច្ចប្រឹងប្រែងដ៏ពិសេសមួយ ដើម្បីកាត់បន្ថយផ្សែងអ័ព្ទ ខណៈដែលអាជ្ញាធរកំពុងស្វែងរកមធ្យោបាយ ដើម្បីបន្ធូរបន្ថយការបង្កកខ្វក់បរិយាកាសដ៏មហន្តរាយរបស់ប្រទេស។

ផែនការនេះមានពាក់ព័ន្ធនឹងការទម្លាក់អំបិល ឬអ៊ីយ៉ូតប្រាក់ចូលទៅក្នុងពពកពីយន្តហោះ ដើម្បីជួយជំរុញដល់ការបង្កើតដំណក់ទឹកភ្លៀង នៅក្នុងដំណើរការដែលគេស្គាល់ថា ជា «ការបណ្ដុះពពក»។ អ្នកផ្ដល់ការគាំទ្រសង្ឃឹមថា ការមានភ្លៀងនឹងជួយសម្អាតការបំពុលពីខ្យល់កខ្វក់។

រដ្ឋបាលតំបន់របស់ក្រុងញូវដេលី ដែលកំពុងរៀបចំគម្រោងជាមួយអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា Kanpur កំពុងរង់ចាំការអនុញ្ញាតពីស្ថាប័នរដ្ឋាភិបាលជាតិ ហើយសង្ឃឹមថា នឹងបញ្ចប់គម្រោងនេះ ក្នុងសប្តាហ៍នេះ។ គ្រោងការណ៍នេះកើតឡើងបន្ទាប់ពីគុណភាពខ្យល់នៅភាគខាងជើងប្រទេសឥណ្ឌា បានវិលទៅរកកម្រិតវិបត្តិធ្ងន់ធ្ងរ ហើយបើយោងតាមក្រុមហ៊ុនវាយតម្លៃគុណភាពខ្យល់ IQAir របស់ប្រទេសស្វីស ញូវដេលីជាទីក្រុង ដែលមានការបំពុលខ្លាំងបំផុតក្នុងពិភពលោក នៅក្នុងសប្តាហ៍នេះ។

ការវាយតម្លៃសន្ទស្សន៍គុណភាពខ្យល់របស់ IQAir ដែលវាស់កម្រិតនៃការបំពុលដ៏គ្រោះថ្នាក់ ដូចជាភាគល្អិតតូចបំផុត ដែលគេស្គាល់ថា PM2.5 តែងតែកើនឡើងលើសពីកម្រិត ៤០០ នៅទីក្រុងញូវដេលី ក្នុងខែវិច្ឆិកា ដែលជាកម្រិតមួយចាត់ទុកថា «បង្កគ្រោះថ្នាក់» ដល់ប្រជាជន ៣០លាននាក់នៃរដ្ឋធានីនេះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm